សិក្ខាសាលា“សហគមន៍ជោគវាសនារួមកម្ពុជាចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី” ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ សិក្ខាសាលាស្ដីពី “សហគមន៍ជោគវាសនារួមកម្ពុ ជាចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី” ដែលរៀបចំឡើងដោយវិទ្យុមិត្តភាពកម្ពុជា ចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ព្រឹទ្ធសភាកម្ពុជា សមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានប្រព្រឹត្តទៅក្នុងទម្រង់នៅទីតាំងផ្ទាល់និងតាមអនឡាញ នៅអគារព្រឹទ្ធសភា កម្ពុជា។

មន្ត្រីរាជការ យុវសិស្ស និងអ្នកជំនាញជាច្រើនមក ពីស្ថាប័នខុទ្ធកាល័យនាយករដ្ឋមន្ត្រីព្រឹទ្ធ សភា ក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសរុបជាង៨០នា ក់ បានមានវត្តមាន និងចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។ អ្នកចូលរួមមានយោបល់ថា នៅក្រោមក្របខ័ណ្ឌរបាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ តើកម្ពុជានិងចិនធ្វើដូចម្ដេច ដើម្បីឱ្យទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ ដោយយក“សហគមន៍ជោគវាសនារួមកម្ពុជាចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរ ថ្មី” ជាប្រធានបទ ដើម្បីបន្តស្នងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរ បន្តតស៊ូដើម្បីឱ្យប្រទេសទាំងពីរប្រកៀកស្មាគ្នាឆ្ពោះទៅដំណើរថ្មី។

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនសិក្ខាសាលាលើកនេះ។ លោក ហោ ណាំហុង បានលើកឡើងថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីបណ្ដាប្រទេសនានាលើពិភពលោក នេះគឺជាសមាជមួយដ៏សំខាន់ណាស់ ដែលធ្វើឡើងចំពេលដែលប្រទេសចិនឈានទៅរកដំណើរជោគជ័យថ្មី និងឆ្ពោះទៅរកគោលដៅតស៊ូ១០០ឆ្នាំទីពីរ។ ជិតដប់ឆ្នាំចុងក្រោយនេះ ប្រទេសចិនទទួលបានសមិទ្ធផលអភិវឌ្ឍន៍យ៉ាងធំធេងដែលមិនអាចកាត់ផ្ដាច់ចេញពីការដឹកនាំដ៏មហិមារបស់បក្សកុម្មុយនីស្តចិននោះទេ។ ការអភិវឌ្ឍនៃប្រទេសចិន មុខជានឹងជំរុញដល់ការអភិវឌ្ឍនៃពិភពលោក។

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីកម្ពុជា

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានចង្អុលបង្ហាញយ៉ាងច្បាស់ម្ដងទៀតថា ប្រទេសចិននឹងប្រកាន់ខ្ជាប់គោលនយោបាយការទូតនៃប្រទេសចិនដែលថែរក្សាសន្តិភាពពិភពលោកជាប់ជានិច្ចនិងជំរុញការអភិវឌ្ឍរួមគ្នា ខិតខំប្រឹងប្រែងជំរុញការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ភាគីចិន នឹងធ្វើឱ្យលទ្ធផលនៃកាអភិវឌ្ឍប្រទេសរបស់ខ្លួន ផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា តាមរយៈការធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិននៅក្នុងដំណើរជំរុញការធ្វើទំនើបកម្មបែបផែនចិន។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន

លោក ឯក សំអុល សមាជិកគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលនិងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងថា សមាជលើកទី២០នៃបក្សកុម្មុយនីស្តចិន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតនយោបាយរបស់ប្រទេសចិន។ លោក កោតសរសើរ និងគាំទ្រគោលដៅបន្តកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ព្រមទាំងបន្តធ្វើសកម្មភាពក្នុងលក្ខណៈស្វាហាប់ និងប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី ដើម្បីថែទាំ រក្សាសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាពក្នុងតំបន់ និងក្នុងពិភពលោក។

លោក អាន ស៊ីយូ( An Xiaoyu )តំណាងចូលរួមសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និងអាហ្រ្វិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានមានប្រសាសន៍ថា សហគមន៍ជោគវាសនារួមកម្ពុជាចិន មិនមែនជាទ្រឹស្ដីមិនច្បាស់លាស់នោះទេ ពោលគឺវាបានចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៃប្រទេសទាំងពីរ និងទាក់ទងដោយផ្ទាល់ដល់វឌ្ឍនភាព រយៈពេលវែងនៃសង្គមសេដ្ឋកិច្ចនយោបាយរបស់ប្រទេសទាំងពីរ។

លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បាន មានប្រសាសន៍ថា កម្មវិធីថ្ងៃនេះ និងធ្វើឱ្យអ្នកចូលរួម បានយល់កាន់តែស៊ីជម្រៅពីសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ហើយក៏បានចូលរួមឆ្លុះបញ្ចាំងភាពរឹងមាំនៃចំណងមិត្តភាព អមតៈរវាងកម្ពុជា-ចិន ដែលបាននឹងកំពុងវិវត្តជាសកល និងជាសកម្មភាពជំរុញចំណងមេត្រីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដើម្បីបង្កើនល្បឿនចូលរួមជាមួយគ្នាក្នុងការកសាងសហគមន៍ជោគវាសនារួម ដោយចាប់ដៃគ្នាកសាងនូវភាពសុខុដុមរមនា សន្តិសុខគ្រប់ទីកន្លែង ការបើកទូលាយ យោគយល់គ្នា និងស៊ីជម្រៅនូវទំនាក់ទំនងរវាងប្រទេសទាំងពីរដែលបានប្រសិទ្ធនាមថា «ចំណងមិត្តភាពដែកថែប» ជាពិសេសរវាងសភានៃប្រទេសទាំងពីរបង្កើតបានទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ធានាដល់ដំណើរការនៃការកសាងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវប្រព្រឹត្តទៅដោយរលូនការពាររក្សា សន្តិសុខស្ថេរភាព និងអត្ថប្រយោជន៍នៃការអភិវឌ្ឍ ក្នុងការកសាងសហគមន៍ជោគវាសនារួម ដែលមានលក្ខណៈយុទ្ធសាស្ត្រ ភាគីទាំងពីរបានក្លាយជាសហគមន៍ជោគវាសនាតែមួយដែលមានភាពជឿជាក់ និងទុកចិត្តគ្នាបានយ៉ាងពិតប្រាកដ និងយូរអង្វែង។

លោក អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា

ជាមួយគ្នានេះ លោក បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះមហាមិត្តចិន ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រចំពោះកម្ពុជគ្រប់កាលៈទេសៈ ជាពិសេសបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដល់ព្រឹទ្ធសភាកម្ពុជា ជាបន្តបន្ទាប់ ទោះបីជាអ័ព្ទនៃជំងឺជំងឺកូវីដ-១៩មិនទាន់រលុបបាត់យ៉ាងណាក៏ដោយ។

សូមបញ្ជាក់ថា សិក្ខាកាមចូលរួមក្នុងសិក្ខាសាលា បានវាយតម្លៃខ្ពស់ចំពោះសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ អ្នកទាំងអស់គ្នាយល់ជារួមថា ការជំរុញគ្រប់ជ្រុងជ្រោយនៃការធ្វើទំនើបកម្មបែបផែនចិន នឹងនាំមកនូវកាលានុវត្តភាពថ្មី និងឱកាសកាន់តែទូលំទូលាយបន្ថែមទៀត ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងប្រទេសនានាលើពិភពលោក។ ជឿជាក់ថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជានិងចិន ទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិននឹងវិវឌ្ឍកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត៕ ដោយ៖ គង់ សេដ្ឋាមុនី