ភ្នំពេញ៖ រដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះចាប់ផ្ដើមបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជូន លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី ជំនួស លោក វេង សាខុន តាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែន។
សូមជម្រាបថា លោក ឌិត ទីណា ជាកូនប្រុសលោក ឌិត មុន្ទី ប្រធានតុលាការកំពូល បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល គឺជាបញ្ញវន្តបន្តវេនមួយរូបរបស់គណបក្សប្រជាជនកម្ពុជាដែលធ្លាប់បានទទួលការសិក្សាពីសាលាជាតិជាន់ខ្ពស់ផ្នែករ៉ែ នៅប្រទេសបារាំង៕
ដោយ៖ គង់ សេដ្ឋាមុនី