រដ្ឋមន្ត្រីក្រសួងវប្បធម៌ អរគុណដល់ដៃគូអន្តរជាតិដែលបានផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ

សៀមរាប៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានថ្លែងអំ​ណរ​គុណដល់ដៃគូរអន្តរជាតិទាំងអស់ ដែលបានចូលរួមជា​មួយ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃ ព្រះវិហារ (ICC-Preah Vihear)។

«ក្រៅពីការផ្តល់ជំ​នួយ​ជាទឹកប្រាក់ យើងក៏ទទួលបានអ្នកជំនាញអន្តរជាតិ មកធ្វើការជាមួយអ្នកជំនាញខ្មែរយើង ដែ​លធ្វើឱ្យយើងទទួលបានបច្ចេកទេស បទពិសោធន៍បន្ថែមទៀត ក្នុងគោលដៅបង្កើនបានធន​ធានមនុស្សកម្ពុជាឱ្យបានកាន់ច្រើនបន្ថែមទៀត»។នេះជាការថ្លែងបន្ថែ​មរបស់ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ក្នុងកិច្ចប្រជុំបច្ចេ​​កទេសលើកទី៧នៃ ICC-Preah Vihear នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមដោយផ្ទាល់ និងតាម​ប្រព័ន្ធអនឡាញ នៅខេត្តសៀមរាប

អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្ត្រៃយ៍ ICC-Preah Vihear នឹងរៀបចំកិច្ចប្រជុំពេ​ញអង្គ ICC-Preah Vihear នៅអំឡុងពេល៦ខែជាថ្មីម្តងទៀត នៅខែមីនា ឆ្នាំ២០២៣ ដើម្បីតា​មដានវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍លើការងារអភិរក្សប្រាសាទព្រះវិហារ និងប្រា​សា​ទកោះកេរ។

សូមបញ្ជាក់ថា កិច្ចប្រជុំបច្ចេ​​កទេសលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃ ព្រះវិហារ (ICC-Preah Vihear) ត្រូវបាន លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ធ្វើជាសហ​​ប្រធានឥណ្ឌា និងលោកស្រី Zhu Ye អគ្គនាយករងទទួលបន្ទុកការផ្លាស់ប្តូរនិងសហប្រ​តិបត្តិ​ការនៃរដ្ឋបាលវប្បធម៌និងបេតិកភណ្ឌចិនធ្វើជាសហប្រធានចិន៕

ដោយ៖ គង់ សេដ្ឋាមុនី