កម្ពុជាត្រៀមស្នើចុះបញ្ជីនំបញ្ចុក និងគុនល្បុក្កតោ ចូលក្នុងសម្បត្តិអរូបី របស់អ​ង្គ​កា​រ​យូ​ណេ​ស្កូ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគូសបញ្ជាក់ថា ក្រសួងកំពុងរៀ បចំ​និងនាំ​មរតក​វប្បធម៌អរូបីចំនួនពីរគឺនំបញ្ចុក និងគុនល្បុក្កតោ ដើម្បីចុះបញ្ជីចូលក្នុងបេតិ កភណ្ឌ​អរូបី​របស់អង្គការយូណេស្កូ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លង​មករប ស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ” នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅ​ទីស្តីការគ ណៈរដ្ឋមន្ត្រី លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និងវិចិត្រសិល្បៈបានថ្លែងថា ក្រសួងកំពុងរៀបចំដើម្បីស្នើចុះបញ្ជី នំបញ្ចុក និងគុន​ល្បុ​ក្ក​តោ ក្នុងសម្បត្តិអរូបីរបស់អង្គការយូណេស្កូ និងព្រះរាជពិធីបុណ្យអុំទូក ដាក់​ក្នុងប​ញ្ជី​ត្រៀ​ម​ដើ​ម្បីស្នើសុំចុះបញ្ជីក្នុងពេលខាងមុខ។

រដ្ឋលេខាធិការក្រសួង​វប្បធម៌រូបនេះបានលើកឡើងថា ក្រៅពី​មរតកវប្បធម៌អរូបី ក្រសួងវ​ប្ប​ធ​ម៌​ក៏​បានត្រៀមស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ក្នុងបញ្ជី​សម្បត្តិបេ​តិក​ភណ្ឌ​ពិ​ភ​ព​លោ​ក​​ផ​ងដែរ។

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងវប្បធម៌បានបន្ថែមថា ក្រសួងវប្បធម៌​និងវិចិត្រ​សិល្បៈ​​ក៏កំពុងពិនិត្យសម្បត្តិវប្បធម៌រូបីមួយចំនួនទៀត ដូចជាក្រុមប្រាសាទបន្ទាយឆ្មារ រមណីយ​ដ្ឋានអង្គរបុរី និងភ្នំដា រមណីយដ្ឋានគូលែន ក្រុមប្រាសាទបេងមាលា ក្រុម​ប្រាសាទ​​ព្រះខ័ន​កំពង់ស្វាយ រមណីយដ្ឋានឧត្តុង្គ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍​ទួលស្លែង មជ្ឈ​មណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង “ម-១៣” ដាក់ក្នុងបញ្ជីត្រៀម ដើម្បីស្នើសុំចុះបញ្ជី។

សូមជម្រាបថា បើគិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌ​ពិភព​លោ​ក​ដែ​លបានចុះបញ្ជីដោយអង្គការ យូណេស្កូ ក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបី ចំនួ​ន៣ និង​ស​ម្បត្តិវប្បធម៌អរូបី ចំនួន៥  រួមមាន តំបន់អង្គរ៖ សម្បត្តិបេតិកភណ្ឌ​ពិភព​លោក ចុះ​ប​ញ្ជី​នៅ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២, របាំព្រះរាជទ្រព្យ៖ សម្បត្តិបេតិកភណ្ឌ​វប្បធម៌​អរូបីនៃ​មនុ​ស្ស​ជា​តិ ចុះបញ្ជីនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣, ប្រាសាទព្រះវិហារ៖ សម្បត្តិបេតិកភណ្ឌ​ពិភ​ព​លោក ចុះបញ្ជីនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៧, ល្ខោនស្រមោល​ស្បែកធំ៖ សម្បត្តិ​បេតិ​ក​​ភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥, ល្បែងទា​ញ​ព្រ័​ត្រ​៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជី​នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥, ចា​ប៉ីដងវែង៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការ​សង្គ្រោះ​បន្ទាន់ ចុះបញ្ជីនៅថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ២០១៦, តំបន់ប្រាសាទសំបូរព្រៃគុក៖ សម្បត្តិ​បេតិកភណ្ឌពិភពលោក ចុះ​ប​ញ្ជី​នៅ​ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ល្ខោនខោល​វត្ត​ស្វាយអណ្ដែត៖ សម្បត្តិបេតិ​កភ​ណ្ឌ​វ​ប្ប​ធ​ម៌​អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕

ដោយ៖ គង់ សេដ្ឋាមុនី