ព្រះសីហនុ៖ ប្រជាពលរដ្ឋចំនួន១៩ទីតាំង ដែលលក់ដូរនៅមុខទីប្រជុំជន (ផ្សារ) ពាណិជ្ជកម្មស ន្យាស្ម័គ្រចិត្តបញ្ឈប់ការលក់ដូរនៅលើចំណីផ្លូវសាធារណ: (កម្រាលក្រានីត) ក្នុងសង្កាត់លេខ២ ស្ថិតក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ដោយអនុវត្តតាមការណែនាំរបស់អាជ្ញាធរខេត្ត។
បើតាមរដ្ឋបាលក្រុងព្រះសីហនុ ក្រុមការងារការនេះ ដឹកនាំដោយលោក ជួប សីហា ប្រធាន ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំ ងមានការសហការពីមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរបរិស្ថាន។
រដ្ឋបាលក្រុងព្រះសីហនុ បានគូសបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋចំនួន១៩ទីតាំង ដែលសន្យា ដោយស្ម័គ្រចិត្តបញ្ឈប់ការលក់ដូរដោយអនុវត្តតាមការណែនាំរបស់អាជ្ញាធរនេះ បានចូលរួមស ហការយ៉ាងសកម្មក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ រក្សាអនាម័យ បរិស្ថាន ដើម្បីលើក កម្ពស់សោភ័ណភាពទីក្រុង។
ជាមួយគ្នានេះរដ្ឋបាលក្រុង សូមអំពាវនាវដល់បងប្អូនជាម្ចាស់លំនៅដ្ឋាន អាហារដ្ឋានគ្រប់ប្រ ភេទ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកចំណីផ្លូវសាធារណៈ (កម្រាលក្រានី ត ឬកម្រាលការ៉ូឡា) ដើម្បីចត ឬឈប់យានជំនិះ ឬលក់ដូរ ឬទុកដាក់សម្ភារ:ទាំងឡាយនៅ លើកម្រាលក្រានីតនេះ និងសូមចូលរួមថែរក្សាទ្រព្យសម្បត្តិ សាធារណៈ ដើម្បីផលប្រយោជន៍ រួមទាំងអស់គ្នា៕
ដោយ៖ ឆឹម ទិត