មួយសប្តាហ៍! មានយានយន្តជាង១១ម៉ឺនគ្រឿង ធ្វើដំណើរលើផ្លូវល្បឿនលឿន

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី០៤ ខែមីនា រហូតដល់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ មានយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ១១៤ ៥១៣ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១៨០ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ១ករណី ស្វែងរកជំនួយចំនួន ៨២ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៩៧ករណី)។ នេះ បើយោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍។

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍៕