ភ្នំពេញ៖ ចាប់ពីពេលនេះតទៅ នៅឆ្នេរធំៗចំនួន២៖ គឺឆ្នេរអូឈើទាល និងឆ្នេរអូត្រេស ក្នុងខេត្តព្រះសីហនុ មានWi-Fi សាធារណៈ ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផ្តល់ជូនការប្រើប្រាស់សេវាអីនធឺណេតដោយឥតគិតថ្លៃ។
សូមសាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំង នៅតាមឆ្នេរទាំង២នេះ ហើយអាចភ្ជាប់ដោយ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដើម្បីភ្ជាប់ Wi-Fi។ តំណភ្ជាប់សម្រាប់មើលទីតាំង Wi-Fi សាធារណៈរបស់ក្រសួង៖ https://mptc.gov.kh/public-wifi/៕