កម្ពុជានឹងរៀបចំសប្ដាហ៍ថាមពលស្អាតប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃទី ១៦ -២៣ ខែវិច្ឆិកា នេះ

ភ្នំពេញ៖ កម្ពុជាគ្រោងនឹងរៀបចំសប្ដាហ៍ថាមពលស្អាតប្រចាំឆ្នាំរបស់ខ្លួន ដែលជាព្រឹត្តិការណ៍សំខាន់មួយ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយ និងអបអរឱកាសផ្សេងៗ ដែលថាមពលស្អាតនាំមកអោយកម្ពុជាចាប់ពី ថ្ងៃទី១៦ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា  ឆ្នាំ ២០២៣។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។

ប្រភពដដែលនេះ បន្ថែមថា កម្មវិធីដូចជា៖ កិច្ចពិភាក្សា សិក្ខា សាលា ការតាំងពិព័រណ៍ និងកម្មវិធីលើកកម្ពស់ការយល់ដឹង ដើម្បីបង្ហាញពីការច្នៃប្រឌិត ភាពជោគជ័យ និងអត្ថប្រយោជន៍ ប្រកបដោយបរិយាបន្ននៃថាមពលស្អាត។ កម្មវិធីនេះក៏នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងវិស័យឯកជន វិស័យ សាធារណៈ និងការយល់ដឹងក្នុងចំណោមសាធារណជនផងដែរ។

បើតាមស្ថានទូត ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះត្រូវបានរៀបចំឡើងដោយអង្គការអេននឺជីឡេប (EnergyLab Cambodia) ក្នុងភាពជាដៃគូ និងសហ ប្រតិបត្តិការជាមួយនឹងសហស្ថាបនិករួមមាន រដ្ឋាភិបាលអូស្ត្រាលី និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងទទួលបាន មូលនិធិពីអូស្ត្រាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) ក្រសួងការបរទេសនិងពាណិជ្ជកម្មនូវែលហ្សេឡង់ និងគម្រោងកម្មវិធីផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យដែលទទួលបានមូលនិធិពី សហភាពអឺរ៉ុបតាមរយៈកម្មវិធី SWITCH-Asia និងសាធារណរដ្ឋឆែកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ផ្នែក (CzD) ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបាននិងកំពុងជំរុញកាលានុវត្តភាពនៃថាមពលស្អាតរបស់ខ្លួន ដោយមានការ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់នូវសន្តិសុខ ភាពជឿជាក់ និងប្រសិទ្ធភាពនៃការចំណាយនៃប្រព័ន្ធថាមពល។ ការរៀបចំ ព្រឹត្តិការណ៍សប្តាហ៍ថាមពលស្អាតលើកទី៦នេះ ធ្វើឡើងស្របតាមកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដើម្បីជំរុញវឌ្ឍនភាពដោយផ្តោត លើសន្តិសុខថាមពល ព្រមទាំងអត្តប្រយោជន៍នៃថាមពលស្អាតផ្សេងទៀតពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងសង្គម។

សក្តានុពលធនធានថាមពលស្អាតកម្ពុជា (ជាពិសេសថាមពលពន្លឺព្រះអាទិត្យ និងខ្យល់) ជាមាគ៌ាឆ្ពោះទៅកាន់ (១)ការជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច និង (២)បញ្ចៀសភាពមិនច្បាស់លាស់នៃការរារាំងដល់ទីផ្សារថាមពល ដែលអាចកើតមានដោយសាព្រឹត្តិការណ៍ ពិភពលោក។ តាមរយៈអន្តរកាលថាមពលស្អាត កម្ពុជាអាចបង្កើតឱកាសការងារ កាត់បន្ថយភាពក្រីក្រ ធ្វើឱ្យមានភាពប្រសើរ ឡើងនៃវិស័យសុខុមាលភាព និងវិស័យអប់រំ ក៏ដូចជាលើកកម្ពស់សមធម៌សង្គមផងដែរ។

ចំណុចសំខាន់ៗនៃសប្តាហ៍ថាមពលស្អាតឆ្នាំ ២០២៣ រួមមាន៖

១. សិក្ខាសាលាកម្រិតខ្ពស់៖ កម្មវិធីនេះរួមមាន សិក្ខាសាលាតាមប្រព័ន្ធឌីជីថល សិក្ខាសាលាផ្ទាល់ និងកិច្ចពិភាក្សាលើប្រធានបទ ជុំវិញថាមពលស្អាតដូចជា ការកាត់បន្ថយកាបូនក្នុងវិស័យឧស្សាហកម្ម ការអភិវឌ្ឍជំនាញថាមពលស្អាត និងភាពចម្រុះនៃថាមព ល។ អ្នកជំនាញនឹងចែករំលែកការយល់ដឹងអំពីការអភិវឌ្ឍបច្ចេកវិទ្យាចុងក្រោយបំផុត និងគំនិតផ្តួចផ្តើមគោលនយោបាយ។

២, ពិព័រណ៍ថាមពលស្អាត៖ ការតាំងពិព័រណ៍ដែលនឹងបង្ហាញពីបច្ចេកវិទ្យា ផលិតផល និងសេវាកម្មថ្មីក្នុងវិស័យថាមពលស្អាត។ អ្នកចូលរួមនឹងមានឱកាសស្វែងយល់ពីដំណោះស្រាយថាមពលកកើតឡើងវិញដ៏ទំនើបៗ

៣. ការចូលរួមរបស់និស្សិត និងសហគមន៍៖ កម្មវិធីនេះនឹងមិនត្រឹមតែជាវេទិកាសម្រាប់អ្នកជំនាញក្នុងវិស័យថាមពលស្អាត ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមបញ្ចូលសកម្មភាពដើម្បីចូលរួម និងបង្កើនការយល់ដឹងអំពីថាមពលស្អាតក្នុងចំណោមនិស្សិត និងសហ គមន៍ផងដែរ។

៤. ដំណើរទស្សនកិច្ច និងកម្មវិធីរត់ដើម្បីថាមពលស្អាត៖ អ្នកចូលរួមដែលបានចុះឈ្មោះនឹងមានជម្រើសក្នុងការចូលរួមក្នុង ដំណើរទស្សនកិច្ចទៅទស្សនាគម្រោងថាមពលស្អាត ទទួលបានការយល់ដឹងបន្ថែមពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើវិស័យ ថារស្ករត ប្រជាមួយនឹងកម្មវិធីរត់ដើម្បីថាសពស្ថតដំបូងបង្អស់របស់កម្ពុជា។

នៅក្នុងព្រឹត្តិការណ៍នេះ លោក ចាស្ទីន វ៉ាយអេ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា “ខ្ញុំរីករាយ ណាស់ ដែលអូស្ត្រាលីជាអ្នកឧបត្ថម្ភដ៏ធំមួយ នៃសប្តាហ៍ថាមពលស្អាតនៅឆ្នាំនេះ។ អូស្ត្រាលីជួយគាំទ្រគោលដៅអន្តរកាល ថាមពលរបស់កម្ពុជា។ ថាមពលស្អាតបានផ្ដល់នូវឱកាសអភិវឌ្ឍសេដ្ឋកិច្ច និងអាចគាំទ្រដល់សន្តិសុខថាមពល និងដំណើរឆ្ពោះ ទៅរកអព្យាក្រឹតភាពកាបូនរបស់កម្ពុជាផងដែរ»។

ឯកអគ្គរដ្ឋទូត វ៉ាយអេត បានបន្ថែមថា “តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ ភាពធន់(CAPRED) អូស្ត្រាលីនិងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងជម្រុញការក សាងសមត្ថភាពរបស់មន្ត្រីផ្នែកថាមពល ផ្សារភ្ជាប់ថាមពលពន្លឺព្រះអាទិត្យជាមួយប្រជាជននៅតំបន់ឆ្ងាយ និងគាំទ្រប្រសិទ្ធភាព ថាមពល តាមរយៈ ទីផ្សារក្រុមហ៊ុនផ្តល់សេវាកម្មថាមពល(ESCOs) ។

ចំណែក លោក ចូណាថាន់ ឃីងសី ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ប្រទេសនូវែលហ្សេឡង់មានសេច ក្តីរីករាយក្នុងការគាំទ្រសប្តាហ៍ថាមពលស្អាតនៅឆ្នាំនេះ។ ព្រឹត្តិការណ៍នេះជាឱកាសមួយដើម្បីចែករំលែកចំណេះដឹង នវានុវត្តន៍ និងការអនុវត្តល្អបំផុតក្នុងវិស័យថាមពលស្អាតពីដៃគូពាក់ព័ន្ធ ដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធក្នុងដំណើរកាត់បន្ថយការបំភាយ ឧស្ម័នរបស់កម្ពុជានាពេលអនាគត »។

លោកបានបន្ថែមទៀតថា “កិច្ចសហប្រតិបត្តិការលើសេចក្តីប្រាថ្នារួមរបស់យើង ក្នុងការកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួល អាកាសធាតុជាអាទិភាពសំខាន់ សម្រាប់ការគាំទ្ររបស់ប្រទេសនូវែលហ្សេឡង់ចំពោះកម្ពុជា។ យើងមានមោទនភាពដែលអាចគាំទ្រប្រទេសកម្ពុជាលើគោលដៅនេះ មិនត្រឹមតែតាមរយៈព្រឹត្តិការណ៍នេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈការគាំទ្ររបស់យើង ចំពោះកសិកម្មដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព”។

លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឈន៍សហប្រជាជាតិប្រចាំកម្ពុជា បានមានប្រសាសន៍ថា “កម្មវិធីអភិវឌ្ឍន៍សហ ប្រជាជាតិប្រចាំកម្ពុជា (UNDP) ប្ដេជ្ញាជំរុញការផ្លាស់ប្តូរប្រព័ន្ធថាមពលតាមរយៈរបៀបវារៈរួម ដែលផ្តោតលើការផ្លាស់ប្តូរគោល នយោបាយ បច្ចេកវិទ្យា – និងហិរញ្ញវត្ថុ ដែលបង្កើតឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ស្របតាមអាទិភាព និង មហិច្ឆតារបស់ប្រទេសកម្ពុជា ។

លោកស្រីបន្ថែមថា របៀបវារៈថាមពលរួមបញ្ចូលគ្នានេះក៏រួមចំណែកដល់ការប្ដេជ្ញាចិត្តថ្នាក់ជាតិរបស់កម្ពុជា (NDCs) សម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នក្នុងស្រុក និងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាគំនិតផ្ដួចផ្ដើមជមុ ញដំណោះស្រាយបញ្ហាបម្រែបម្រួល (Climate Promise) របស់ UNDP ដែលជាការផ្ដល់ការគាំទ្រដ៏ធំបំផុតរបស់ពិភពលោកដល់ ប្រទេសនានា ដើម្បីពង្រឹងការប្តេជ្ញាចិត្តថ្នាក់ជាតិពួកគេ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

លោកស្រីលើក ឧទាហរណ៍មួយចំនួននៃការងាររបស់ UNDP រួមមាន ដំបូលពន្លឺព្រះអាទិត្រ ប្រសិទ្ធភាពថាមពល និងការងារគោលនយោបាយយានយន្តអគ្គិសនី ការដំឡើងបណ្តាញ ថាមពលពន្លឺព្រះអាទិត្យខ្នាតតូច ដើម្បីទទួលបានថាមពលកកើតឡើងវិញក្រៅបណ្តាញ នៅតាមតំបន់ដាច់ស្រយាលដោយមិន ទុកនរណាម្នាក់ចោល។ UNDP ក៏ធ្វើការលើម៉ាស៊ីនបូមទឹកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីដោះស្រាយបញ្ហាទាក់ទងគ្ន ទៅវិញទៅមករវាងថាមពល ទឹក និងអាហារ ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន តាមរយៈការវិនិយោគដែលមិន ប្រថុយប្រថានលើប្រសិទ្ធភាពថាមពល និងការសាកល្បងគំរូអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។

ព្រឹត្តិការណ៍នេះរំពឹងថានឹងទាក់ទាញទស្សនិកជនផ្សេងៗច្រើននាក់ រួមទាំងអ្នកបង្កើតគោលនយោបាយ អ្នកជំនាញក្នុងឧស្សាហកម្ម វិនិយោគិន និងអ្នកសិក្សា ដែលមានគោលដៅរួមគ្នាក្នុងការពន្លឿនអន្តរកាលថាមពលស្អាតរបស់កម្ពុជា៕