រដ្ឋបាលព្រះសីហនុ ច្រានចោលការចោទប្រកាន់ គ្មានមូលដ្ឋាន របស់ឈ្មោះ យ៉ាង ចាងថាវ ជាជនជាតិចិន ដែលបានខមមិនចូលហ្វេសប៊ុក របស់ប្រមុខថ្នាក់ដឹកនាំ ពីបញ្ហាមិនល្អ

ភ្នំពេញ៖នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០៣នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីប្រកាសព័ត៌មាន ធ្វើការប្រកាសច្រានចោល ចំពោះការចោទប្រកាន់តាមបែប បុរេវិនិច្ឆ័យដោយគ្មាន មូលដ្ឋានរបស់បុគ្គល ឈ្មោះ យ៉ាង ចាងថាវ (Yang Changtao) ជាជនជាតិចិន ដែលបានចូលទៅខមមិន នៅក្នុងគេហទំព័រផ្លូវការរបស់ សម្តេច ហ៊ុន សែន កន្លងមក និងគេហទំព័រផ្លូវការរបស់ សម្តេច ហ៊ុន ម៉ាណែត ។

ដោយរូបគេបានលើកឡើងថា «រដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលពុករលួយបំផុតក្នុងពិភព លោក។ កម្រិតនៃអំពើពុករលួយគឺហួសពីការស្មានរបស់អ្នកណាម្នាក់។ បានបណ្ដេញអ្នកវិនិយោគចិន វាយកម្ទេច ទ្វារអ្នកវិនិយោគចិន លួច និងលក់អចលនទ្រព្យរបស់អ្នកវិនិយោគចិន និងលក់ដីដែលបានជួលឱ្យអ្នកវិនិយោគ ចិនរយៈពេល១៥ឆ្នាំ។ បទបញ្ជារបស់ការិយាល័យនាយករដ្ឋមន្ត្រីមិនត្រូវបានអនុវត្តនោះទេ។ មន្ត្រីពុករលួយ ធ្វើផ្ទុយពីការបញ្ហារបស់អភិបាលខេត្ត។ អំណាចនៃរដ្ឋាភិបាលកណ្ដាលត្រូវបានបំផ្លាញដោយមន្ត្រីពុករលួយ ខាងក្រោម។ ខ្ញុំសូមណែនាំអ្នកវិនិយោគបរទេសទាំងអស់កុំមកវិនិយោគនៅកម្ពុជា។ មន្ត្រីពុករលួយនៅទីនេះ ស៊ីមនុស្សដោយមិនស្តោះទឹកមាត់។ យើងសូមណែនាំជនបរទេសទាំងអស់កុំធ្វើដំណើរមកប្រទេសកម្ពុជា ព្រោះ ពួកគេអាចនឹងត្រូវបានគេលក់ និងបន្លំនៅពេលណាក៏បាន»។

យោងតាមការចោទប្រកាន់ដែលគ្មានមូលដ្ឋានខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុ សូមបញ្ជាក់ថាពាក់ព័ន្ធលើករណីជនជាតិចិនឈ្មោះ យ៉ាង ចាងថាវ (Yang Changtao) និងប្រពន្ធឈ្មោះ សុខ ខា ជនជាតិខ្មែរ ដែលកំពុងមានវិវាទ ជាមួយគ្នាលើការបែងចែកទ្រព្យសម្បត្តិដីធ្លី ចំនួន៣កន្លែង ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានដូចខាងក្រោម៖