ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន (គ.ជ.ប)សម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិជិត៩ម៉ឺននាក់ និងអ្នកសង្កេតការ ណ៍អន្តរជាតិចំនួន៨៣នាក់ មកពី១៣ប្រទេស ព្រមទាំងកំពុងពិនិត្យសម្រេចទទួលស្គាល់អ្នក សង្កេតការណ៍អន្តរជាតិ ១២៦នាក់ទៀត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភា ដែលនឹង ប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ Khmer CM នៅថ្ងៃទី ១៨ ខែកក្កដាឱ្យដឹងថា គិតមកត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានទទួលស្គាល់អ្នកសង្កេតការណ៍ ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភា មកពី១៣៤ អង្គការ សមាគម ដែលបានដាក់អ្នកសង្កេតការណ៍សរុបចំនួន ៨ ៩៥៦២នាក់ (ស្រី៥២ ៦៥២នាក់)។
លោកបន្តថា ថា ចំពោះអ្នកសង្កេតការាណ៍អន្តរជាតិគិត មកដល់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការអ្នកសង្កេតការណ៍អន្តរជាតិ មកពី១៣ ប្រទេស បានដាក់អ្នកសង្កេតការណ៍ចំនួន៨៣នាក់។
លោកថា គ.ជ.ប បានកំពុងពិនិត្យសម្រេចលើក អ្នកសង្កេតការណ៍អន្តរជាតិអន្តរជាតិចំនួន១៧អង្គការ សមាគមអន្តរជាតិទៀត។ ក្នុងចំណោម ១៧អង្គការសមាគមនេះបានដាក់អ្នកសង្កេតការណ៍ ចំនួន១២៦នាក់៕