ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ក្នុងពេលទឹកភ្លៀងកំពុងវាយប្រហារយ៉ាងខ្លាំងក្លា នៅសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ដូចអត់មានអ្នកនិយាយអ្វីសោះ។ នេះបើតាមប្រព័ន្ទទ្វីតធើរបស់សម្តេចនារសៀលថ្ងៃ១១ កក្កដា ។
ប៉ុន្តែសម្តេចថា ចម្លែកនៅស្រុកខ្មែរ ភ្លៀងធ្លាក់ក្នុងកម្រិត១៥៣ មីលីម៉ែត្រ មិនធ្លាប់មាន បែរជានាំគ្នាធ្វើជាប្រធានបទវាយប្រហាររាជរដ្ឋាភិបាលទៅវិញ។
ថ្មីៗនេះ នៅកម្ពុជាជាពិសេសរាជធានីភ្នំពេញតែម្តង បានទទួលរងភ្លៀងធ្លាក់ក្នុងកម្រិត១៥៣ មីលីម៉ែត្រ ដែលមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ បានជន់លិចនៅស្ទើតែមួយរាជធានីភ្នំពេញ ហើយក៏មានមនុស្សខ្លះតាំងខ្លួនជាអ្នកឯករាជ្យ បានរិះគន់ជាខ្លាំងអំពីជំនន់ទឹកភ្លៀងនេះ៕