ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា វិសោធនកម្មច្បាប់បោះឆ្នោត ស្របរដ្ឋធម្មនុញ្ញកម្ពុជា

ភ្នំពេញ ៖ ក្រោយពីបានបើកកិច្ចប្រជុំពេញមួយព្រឹក នាថ្ងៃ៣ កក្កដា នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសថា វិសោធនកម្មច្បាប់បោះឆ្នោត គឺស្របទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ។

វិសោធនកម្មនេះ ត្រូវបានរដ្ឋសភាអនុម័តនាថ្ងៃ២៣ មិថុនា ហើយត្រូវបានព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់និងគតិច្បាប់ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ នាថ្ងៃ២៩ មិថុនា៕