ក្រសួងសាធារណការ និង NEDA របស់ប្រទេសថៃចុះសិក្សា វាស់វែង និងគំនូសប្លង់លម្អិត នៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៦៨

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង(NEDA) នៃព្រះរាជាណាចក្រថៃ ចុះហត្ថលេខាលើឯកសារកំណត់ហេតុនៃកិច្ចពិភាក្សាលើគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៦៨ ចាប់ពីក្រឡាញ់-សំរោង-អូរស្មាច់។

ពិធីចុះហត្ថលេខាខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣រវាង លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Perames Vudthitornetiraks ប្រធាន ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) នៃព្រះរាជាណាចក្រថៃ។

ក្រោយការចុះហត្ថលេខាលើកំណត់ហេតុនៃការពិភាក្សានេះ សម្រាប់ជំហានដំបូង ភាគី NEDA នឹងផ្តល់ជំនួយផ្នែកបច្ចេកទេសលើការចុះសិក្សា វាស់វែង និងគំនូសប្លង់លម្អិត នៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៦៨ ចាប់ពីក្រឡាញ់-សំរោង-អូរស្មាច់៕