តាកែវ៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានស្តីបន្ទាស លោក អ៊ូច ភា អភិបាលខេត្តតាកែវ ពាក់ព័ន្ធនឹង មិនដឹងពីប្រាក់ចំណូលរបស់កម្មករកម្មរិនី ប្រចាំខែ នៅក្នុងខេត្តរបស់ខ្លួន និងចាត់ទុកជាចៅហ្វាយខេត្តដែលអន់ជាងគេក្នុងចំណោមចៅហ្វាយខេត្តផ្សេងទៀត ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅខេត្តតាកែវ នៅថ្ងៃទី១១ ខែ មិថុនានេះ សម្តេច ហ៊ុន សែន បញ្ជាក់ថា សម្តេច សុំស្តីបន្ទោស លោក អ៊ូច ភា ព្រោះមិនចេះ (មនុស្សល្ងង់) និងមិនត្រូវធ្វើជាចៅហ្វាយខេត្តនោះទេ ព្រោះគ្រាន់តែរឿងតូចតាចប៉ុណ្ណឹង ក៏មិនដឹងដែរ ។
សម្តេច ហ៊ុន សែន៖ថ្លែងថា “ រឿងដែលអកុស ចៅហ្វាយខេត្តអត់ដឹងប្រាក់ំណូល របស់ប្រជាពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួន។ អាហ្នឹងត្រូវស្តីឱ្យ។ បើស្តីឱ្យតែពីរនាក់ ខ្សឹបៗ អាហ្នឹងអត់រៀងទេ’។
បើតាម សម្តេច ហ៊ុន សែន ការស្តីបន្ទោសឱ្យលោក អ៊ូច ភា នៅពេលនេះ គឺនឹងផ្អើលដល់គ្រប់ខេត្តទាំងអស់៕