កម្ពុជាគ្រោងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧

ភ្នំពេញ៖ កម្ពុជាគ្រោងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧។ នេះបើតាមរបាយការណ៍ក្នុងសិក្ខាសាលាផ្ទៀងផ្ទាត់របាយការណ៍ស្តីពីស្ថានភាពនៃភាពងាយគ្រោះរបស់កម្ពុជា ក្នុងការត្រៀមចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលរៀបចំដោយក្រសួងផែនការ និង UNTAC នៅ
ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ។

របាយការណ៍នេះបញ្ជាក់ថា ដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវសម្រេចលក្ខណៈវិនិឆ្ឆ័យ ២ក្នុងចំណោម ៣ដើម្បីពេញលក្ខណៈសម្បត្តិចាកចេញរួមមាន៖ ចំណូលសរុបជាតិក្នុងមនុស្សម្នាក់ សន្ទស្សន៍ធនធានមនុស្ស និងសន្ទស្សន៍ភាពងាយរងគ្រោះផ្នែកសង្គមនិងបរិស្ថាន៕