ភ្នំពេញ:លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចចំនួន ៣ផ្សេងគ្នា ដោយបញ្ជាឲ្យបិទ មន្ទីរសម្រាកព្យាបាលឯកជនចំនួន៣ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០០៣។
សម្រាកព្យាបាលឯកជនចំនួន ៣នោះរួមមាន មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង, មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ និងមន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីស្រមៃ។
ចំពោះមូលហេតុដែលបិទ ដោយសារតែមន្ទីរសម្រាកព្យាបាលនេះ មិនមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវត្រឹមត្រូវ និងអវត្តមានប្រចាំការនៅក្នុងមន្ទីរសម្រាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍សកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំ៕