កណ្តាល៖ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង មន្ត្រីពាក់ព័ន្ធនៅថ្ងៃទី ១១ ខែឧសភានេះ បានចុះពិនិត្យទីតាំងបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅចំណុចប្រសព្វផ្លូវក្រវ៉ាត់ក្រុងទី៣ និងផ្លូវជាតិលេខ១ នាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។
លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ នៅកម្ពុជា នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុននេះហើយ ពិធីបើកនេះនឹងមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។
ផ្លូវល្បឿនលឿនមួយនេះ ក៏នឹងត្រូវតភ្ជាប់ជាមួយផ្លូវល្បឿនលឿនប្រទេសវៀតណាមនៅតំបន់ម៉ុកបៃ ឡើងទៅក្រុងហូជីមិញថែមទៀតផង៕