ស្រូវប្រាំងចំនួន ២៧០ ហិកតា កំពុងមានមានការខ្វះខាតទឹក នៅ ស្រុកជលគិរី

ស្រុកជលគិរី៖ ស្រូវប្រាំង ចំនួន ២៧០ ហិកតា នៅចំណុចទំនប់តាកុយ ក្នុងឃុំព្រៃគ្រី ស្រុកជលគិរី កំពុងមានមានការខ្វះខាតទឹក ខណៈមន្ត្រីជីកប្រឡាយ ប្រវែង ១៥០០ ម៉ែត្រ ដើម្បីបញ្ជូនទឹកស្រោចស្រព។

រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២ ខែឧសភានេះ ឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ លោក ដូវ គឹមស៊ីន អភិបាល នៃគណ:អភិបាលស្រុកជលគិរី បានដឹកនាំក្រុមការងារចុះពិនិត្យ ការជីកប្រឡាយ ប្រវែង ១៥០០ ម៉ែត្រ ដើម្បីបញ្ជូនទឹកស្រោចស្រពស្រូវប្រាំង ដែលកំពុងមានមានការខ្វះខាតទឹក។

រដ្ឋបាលខេត្តបន្តថា ស្រូវប្រាំង ដែលកំពុងមានមានការខ្វះខាតទឹកមាន ចំនួន ២៧០ ហិកតា នៅចំណុចទំនប់តាកុយ ក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ដែលជាការជួយឧបត្ថម្ភទាំងគ្រឿងចក្រ និងប្រភពទឹក របស់លោក ប៉េង ឃាង អ្នកផ្គត់ផ្គង់សេវាទឹកឃុំព្រៃគ្រី ៕