លោកស្រី ធី សុវណ្ណថា ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ ដែលជាក្រុងទើបបង្កើតថ្មី

ភ្នំពេញ៖ លោកស្រី ធី សុវណ្ណថា ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ ដែលជាក្រុងទើបបង្កើតថ្មី នៃខេត្តកណ្ដាល។ នេះបើតាម តាមប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៣។

តាមរយៈសេចក្តីប្រកាសនេះ លោកស្រី ធី សុវណ្ណថា មាន ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ ៥ ជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ។

លោក ស្រី ធី សុណ្ណថា ត្រូវបានគេស្គាល់ ថា​ជាអតីតសកម្មជនគណបក្សប្រឆាំងដ៏ល្បីមួយរូប កាលពីកន្លងទៅ ប៉ុន្តែ ក្រោយមកបានមកចូលរួមរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ។

ក្រោយទទួលបានការតែងតាំង លោកស្រី ធី សុវណ្ណថា ថ្លែងថា​ «នាងខ្ញុំ ធី សុវណ្ណថា អាយុ ២៨ឆ្នាំ កម្រិតវប្បធម៌បច្ចុប្បន្ន បរិញ្ញាបត្រជាន់ខ្ពស់ បទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាល សង្គម និងនយោបាយ» ។

លោកស្រីសូមថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់ គោរពជូន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាស តែងតាំងមុខដំណែង ដ៏សំខាន់ “អភិបាលរងក្រុងអរិយក្សត្រ” ដល់រូបលោកស្រី ។

លោកស្រី សន្យាថា នឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីចូលរួមបំរើប្រជាជន៕