អបអរសាទរ «ដូងខ្ទិះបាត់ដំបង» ត្រូវបានប្រកាសជាម៉ាកសមូហភាព

បាត់ដំបង: ម៉ាកសមូហភាពដូងខ្ទិះបាត់ដំបង នឹងដើរតួនាទីបញ្ជាក់អំពីអត្តសញ្ញាណ នៃប្រភពដើមផលិតកម្ម បិទលើផលិតផល ដាក់លក់លើទីផ្សារ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារនៅក្រៅប្រទេស ហើយម៉ាកនេះនឹងក្លាយជាកម្លាំងស្រូបទាញទេសចរជាតិ និងអន្តរជាតិ ឱ្យមកធ្វើទស្សនកិច្ចក្នុងតំបន់ផលិតកម្ម ដែលជាឱកាសសម្រាប់សហគមន៍កសិកម្ម ឬយុវជន អាចបង្កើតប្រភពចំណូល និងផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ៕