ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ៣ថ្ងៃ ទាក់ទាញភ្ញៀវទេសចរជាង២លាននាក់

សៀមរាប៖ រយៈពេល០៣ថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដើរកម្សាន្តមានចំនួន ២.១២០.៣៧៣នាក់ ។ នេះ បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។
របាយការណ៍នេះបន្តថា ក្នុងនោះ រួមមាន ៖ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ២.១០៧.០០០ នាក់ ក្នុងនោះ ៖ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាបមានចំនួនប្រមាណ ១.៧៥០.០០០ នាក់ , នៅក្នុងរមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៣៨.០០០ នាក់ , នៅក្នុងតំបន់ទន្លេសាបមានចំនួនប្រមាណ ២៤.០០០ នាក់ , នៅសហគមន៍ទេសចរណ៍ និងតំបន់រមណីយដ្ឋានផ្សេងៗមានចំនួនប្រមាណ ២៩៥.០០០ នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១៣.៣៧៣ នាក់ ។

ដោយឡែក ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅថ្ងៃចុងក្រោយ មានចំនួនប្រមាណ ១.០៣០.០២៤ នាក់ ក្នុងនោះ អ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ១.០២៧.០០០ នាក់ ដោយពួកគាត់បានអញ្ជើញទៅកម្សាន្តនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាបមានចំនួនប្រមាណ ៨៥០.០០០ នាក់ , នៅក្នុងរមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១៥.០០០ នាក់ , នៅក្នុងតំបន់ទន្លេសាបមានចំនួនប្រមាណ ១២.០០០ នាក់ និង នៅក្នុងសហគមន៍ទេសចរណ៍ និងតំបន់រមណីយ០ដ្ឋានផ្សេងៗមានចំនួនប្រមាណ ១៥០.០០០ នាក់ និង ភ្ញៀវទេសចរបរទេស មានចំនួន ៣.០២៤ នាក់ ផងដែរ៕