ដឹងតែសប្បាយហើយ! សំណង់នានាសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តសម្រេចបានប្រមាណជា៩០%ហើយ

សៀមរាប៖ សំណង់នានាសម្រាប់ព្រឹត្តិការអង្គរសង្ក្រាន្តដំណើរការសាងសង់បាន៩០ភាគហើយគិតមកទល់នឹងពេលនេះ ខណៈ ក្រុមការងារគ្រប់ផ្នែកទាំងអស់កំពុងតែមមាញឹក ក្នុងការធ្វើការងាររបស់ខ្លួនឱ្យបានរួចរាល់១០០ភាគរយ ដើម្បីឱ្យសម្រេចបានតាមផែនការគ្រោងទុក។

ក្នុងកិច្ចសំភាសន៍ជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី ៣ ខែមេសា លោក សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បាន អំពាវនាវឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទូទៅមកកម្សាន្តសប្បាយជុំគ្នា នៅអង្គរសង្ក្រាន្តទាំងអស់ជាមហាគ្រួសារខ្មែរ ពីព្រោះព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ នេះគឺមានភាពអស្ចារ្យជាងបណ្ដាលលើកមុនៗ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើន។

លោកបន្តថា ជាពិសេស នៅតាមទីតាំងភូមិ និងតំបន់និមួយៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កំពុងតែបង្ហាញនៅភាពទាក់ទាញជា បណ្តើរៗហើយ ដូចជា នៅភូមិខ្ញុំ មានវត្ថុយក្សជាច្រើនដែលត្រូវបង្ហាញនៅទីនោះ ក៏បានរៀបចំស្ទើតែរួចរាល់អស់ហើយ , នៅសួនញញឹមអង្គ តំបន់ល្បែងប្រជាប្រិយ ក៏កំពុងតែបង្ហាញសម្រស់ , នៅភូមិបេតិកភណ្ឌវប្បធម៌ មានទីតាំងនៅខាងជើងស្ពានហាលជាប់នឹងច្រាំងកសិន្ទុ បរិវេណមុខប្រាសាទអង្គរវត្ត ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាកំពុងមមាញឹករៀបចំហេដ្ឋារចនាសម្ពន្ធផ្សេងៗដើម្បីត្រៀមបង្ហាញសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីបេតិកភណ្ឌរូបី និងអរូបី ជាច្រើនទម្រង់។

ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខួប១០ឆ្នាំ ក្រោមប្រធានបទ ក្ដីស្រមៃ និងសង្ឃឹម ដែលនឹងធ្វើឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ នឹងធ្វើឱ្យបងប្អូនជួបជុំ សប្បាយរីករាយ ជាមហាគ្រួសារខ្មែរ ដូចនេះសូមសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្ត និងឈ្វេងយល់ពីបេតិកភណ្ឌរូបី និងអរូបី ឱ្យបានច្រើនកុះករ៕




img src=”https://khmercm.com/wp-content/uploads/2023/04/photo_2023-04-04_14-47-23.jpg” alt=”” width=”1080″ height=”720″ class=”alignnone size-full wp-image-15205″ />