អភិបាលខេត្តកំពង់ស្ពឺ រំពឹងថារោងចក្រ សហគ្រាសនៅហុងកុង និងមកបង្កើតបន្ថែម

ភ្នំពេញ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានដាក់ក្តីរំពឹងថានឹងមានរោងចក្រ សហគ្រាសនៅហុងកុង និងមកបង្កើតនៅក្នុងមូលដ្ឋានខេត្តបន្ថែម ក្រោយពេលលោលកជួបពិភាក្សាការងារជាមួយអ្នកវិនិយោគនៅទីក្រុងហុងកុង។

លោក វ៉ី សំណាង បានសរសេរនៅលើទំព័រហ្វេសបុកថា «ថ្ងៃនេះខ្ញុំដឹកនាំប្រតិភូទៅកាន់ទីក្រុងហុងកុង។ រំពឹងថា ក្រោយជួបអ្នកវិនិយោគ រសៀលនេះ ( ៣១-៣-២០២៣ ) និងថ្ងៃស្អែក ( ០១-៤- ២០២៤ ) រោងចក្រ សហគ្រាស និងមកបង្កើតបន្ថែមទៀតក្នុងទឹកដីសន្តិភាព»។

ខេត្តកំពង់ស្ពឺ គឺខេត្តមួយមានសក្តានុពលខ្ពស់លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិនិយោគលើគ្រប់វិស័យ និងជាខេត្តនៅជាប់ភ្នំពេញ ដែលវិនិយោគិនជាតិ និងអន្តរជាតិ មិនអាចមើលរំលងបាន ៕