រដ្ឋមន្ត្រីយុត្តិធម៌កោតសសើរ លោក NAITO Shintaro ចំពោះការចូលរួមចំណែកក្នុងអភិវឌ្ឍវិស័យច្បាប់រដ្ឋប្បវេណីកម្ពុជា

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះលោក KINNO Tatsuaki ដែលបានចូលរួមចំណែកក្នុងអភិវឌ្ឍវិស័យច្បាប់រដ្ឋប្បវេណីកម្ពុជា កន្លងមក ព្រមទាំងបានជូនពរឱ្យលោកជំនាញការ ទទួលបានជោគជ័យក្នុងការងារថ្មីរបស់ខ្លួនពេលត្រឡប់ទៅមាតុប្រទេសវិញ។

ការកោតសសើររបស់លោក កើត រិទ្ធ នេះ ធ្វើឡើង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្នុងពេលលោក អនុញ្ញាតឱ្យ លោក NAITO Shintaro ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងយុត្តិធម៌ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

កិច្ចពិភាក្សានៅក្នុងជំនួបនេះផ្តោតសំខាន់លើការងារមួយចំនួនរួមមាន វឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ និងលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត សំដៅពង្រឹង និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយុត្តិធម៌របស់កម្ពុជា។

ទន្ទឹមនេះ លោក រដ្ឋមន្ត្រី បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី TOBE Yuki ជាជំនាញការថ្មី ដែលនឹងត្រូវមកបន្តការងារជំនួសលោក KINNO Tatsuaki៕