កែប៖ លោក ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាស្នើបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជាប្រចាំខេត្តកែប និងការរៀបចំចងក្រងសៀវភៅមគ្គុទ្ទេសវិនិយោគសម្រាប់ខេត្តខេត្តកែបផងដែរ ។
ការស្នើរបស់លោក ប៉ិច បូឡែន នេះធ្វើឡើងកាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣ ក្នុងពេលដឹកនាំគណៈប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក សោម ពិសិដ្ឋ អភិបាលខេត្តខេត្តកែប។
លោក ប៉ិច បូឡែន បញ្ជាក់បន្ថែមថា សមាគមសម្រេចបាននូវសមិទ្ធិផលជាច្រើននាពេលកន្លងមក ដែលបានចូលរួមដល់ការលើកកម្ពស់ សេដ្ឋកិច្ចជាតិ និងជាតំណាងអោយកម្ពុជាក្នុងការចួល រួមជាមួយសហគ្រិន ក្រៅប្រទេសផងដែរ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តបានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការរៀបចំបង្កើតឲ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជាប្រចាំខេត្តកែប និងការរៀបចំចងក្រងសៀវភៅមគ្គុទ្ទេសវិនិយោគសម្រាប់ខេត្តកែប ដែលវានឹងអាច ជួយអភិវឌ្ឍន៍ខេត្ត ស្របតាមសក្កានុពលដែលមាន ក៏ដូចជាចក្ខុវិស័យរបស់ខេត្តកែបផងដែរ។
លោកបន្តថា ការរៀបចំបង្កើតឲ្យមានសមាគមប្រចាំខេត្តកែប គឺពិតជាមានសារៈសំខាន់ សម្រាប់អាជីវកម្មជាច្រើនជាពិសេសម្ចាស់អាជីវកម្មក្នុងខេត្ត នឹងមានឱកាសធ្វើការងារជាក្រុម ដើម្បីជម្រុញសេដ្ឋកិច្ចខេត្តកែប។
ជាមួយគ្នានេះលោកអភិបាលខេត្តក៏បានចង្អុលបង្ហាញនូវចក្ខុវិស័យ និងសក្តានុពលជាច្រើនរបស់ខេត្ត និងបានផ្តល់នូវ អនុសាសន៍ឲ្យសមាគមបានកៀរគរសមាជិក ដែលស្ថិតក្នុងវិស័យសំខាន់ៗដូចជា ទេសចរណ៍ កសិកម្ម និងនេសាទសមុទ្រ ដើម្បីបន្តចូលរួមអភិវឌ្ឍសេដ្ឋកិច្ចខេត្តកែបប្រកបដោយចីរភាព៕