ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានណែនាំ និងលើកទឹកចិត្ត ឱ្យ ក្រុមហ៊ុន CREC ដែលជា ដ៏ធំរបស់ប្រទេសម៉ាឡេស៊ីវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ដូចជាគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train) ពិសេសលើប្រព័ន្ធខ្សែផ្លូវរថភ្លើងដែលមានស្រាប់ភ្នំពេញ- ប៉ោយប៉ែត និងភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងខ្សែផ្លូវរថភ្លើងថ្មីប៉ោយប៉ែត-សៀមរាប-ភ្នំពេញជាដើម។
ការណែនាំ និងលើកទឹកចិត្តដលើក្រុមហ៊ុននេះ ធ្វើឡើងកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ក្នុងពេលលោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន CREC ពីទីស្នាក់ការកណ្តាលក្នុងតំបន់ នៃប្រទេសមាឡេស៊ី។
លោក តូច ចាន់កុសល ក៏បានបង្ហាញនូវគម្រោងសិក្សាមួយចំនួន ដែលក្រសួងកំពុងស្ថិតក្នុងការសិក្សា ព្រមទាំងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុន ឬដៃគូអភិវឌ្ឍន៍នានាចូលរួមក្នុងការវិនិយោគលើកគម្រោងទាំងនេះ និង ការសិក្សាគម្រោងផ្លូវរថភ្លើងទីក្រុង (Phnom Penh Urban Light Rail) គម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) និងការសិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) ជាដើម។
តំណាងក្រុមមហ៊ុន CREC បានណែនាំអំពីសេវាកម្មផ្សេងៗរបស់ខ្លួនក្នុងការរចនា សាងសង់សំណង់ អភិវឌ្ឍន៍អចលនទ្រព្យ វិនិយោគហិរញ្ញវត្ថុ និងការចូលរួមការងារដែលខ្លួនធ្លាប់បានអនុវត្តកន្លងមកលើវិស័យដឹកជញ្ជូន ព្រមទាំងបង្ហាញនូវចំណាប់អារម្មណ៍លើការវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈរបស់កម្ពុជា ពិសេសគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train)៕