ភ្នំពេញ ៖ ដើម្បីជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋដែលមករកស៊ី ឬធ្វើការនៅភ្នំពេញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដាក់ពង្រាងរថយន្តក្រុងចំនួន២០០គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ការចេញបញ្ជាឲ្យលោក ឃួង ស្រេងអនុវត្តនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។
សម្តេចបន្តថា ចូលឆ្នាំខ្មែរឆ្នាំនេះ ពិតជាសប្បាយហើយ ដោយសារកម្ពុជាខានប្រារព្ធធ្វើអង្គរសង្រាន្តប៉ុន្មានឆ្នាំជាប់គ្នា អីចឹងឆ្នាំនេះកម្ពុជារៀបចំប្រារព្ធឡើងវិញ ដូច្នេះពលរដ្ឋត្រៀមលក្ខណៈទៅជាមុនទៅ។ ដោយសម្តេចថា អភិបាលរាជធានីភ្នំពេញ ដាក់ពង្រាយ២០០គ្រឿង ដើម្បីកុំឲ្យតាក់ស៊ី ឬក្រុមហ៊ុនដឹកជញ្ជូនឡើងថ្លៃ។
សម្តេចថា ត្រូវដាក់រថយន្តទៅខេត្តសៀមរាមតាមបណ្តោយផ្លូវជាតិលេខ៦ និងភ្ជាប់ទៅបន្ទាយមានជ័យតាមផ្លូវជាតិលេខ៥។
ដាក់រថយន្តក្រុងនេះ ធ្វើឡើងដូចជារៀងរាល់ឆ្នាំក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរ ដើម្បីសម្រួលដល់ពលរដ្ឋ៕ ដោយ៖ រិន ចំរើន