Breaking News! នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកុមារីអាយុ១១ ឆ្នាំ នៅខេត្តព្រៃវែង

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC)នៅយប់ថ្ងៃទី ២២ ខែកុម្ភៈនេះ បានប្រកាស រកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកុមារីអាយុ ១១ឆ្នាំ ៦ខែ រស់នៅភូមិរល័ង ឃុំរំលេច ស្រុកស៊ីថូកណ្តាល ខេត្តព្រៃវែង ។

ប្រភពដដែលនេះបន្តថា កុមារី ចាប់ផ្តើមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺក ។ ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល ដោយកុុមារីចាប់ផ្តេីមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ ។

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញេីមកវិទ្យាស្ថានជាតិសុខភាពសាធារណ: រួចទទួលលទ្ធផល ថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ២០២៣ បញ្ជាក់មានវិជ្ជមាន មេរោគផ្តាសាយបក្សី H5N1 ចំណែកកុមារីបានបាត់បង់ជីវិតហេីយ និងធ្វេីពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិខាងលើ ។

សូមបងប្អូនកុំប៉ះពាល់សត្វឈឺឬងាប់ ទាំងសត្វបក្សីស្រុកនិងបក្សីព្រៃ អ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ ឬរាយការណ៍ទៅលេខ ១១៥ ៕ ដោយ៖ ពុទ្ធិពល