លោកស្រី ពេជ ចន្ទមុនី សម្ភោធដាក់ឱ្យប្រើប្រាស់ «បណ្ណាល័យនៃក្តីសង្ឃឹម» នៅអនុវិទ្យាល័យ ហ៊ុន សែន រកាជន្លឹង

កណ្តាល៖ លោកស្រី ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសហគមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ (TYDA) ចូលរួមសម្ភោធដាក់ឱ្យប្រើប្រាស់ «បណ្ណាល័យនៃក្តីសង្ឃឹម» នៅអនុវិទ្យាល័យ ហ៊ុន សែន រកាជន្លឹង ស្ថិតនៅ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត ថ្លែងក្នុងពិធីសម្ពោធនៅថ្ងៃ១៤ ខែកុម្ភៈនេះឱ្យដឹងថា «បណ្ណាល័យនៃក្តីសង្ឃឹម» គឺជាកាដូដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទីកន្លែងដែលជាឃ្លាំងនៃចំណេះវិជ្ជា សម្រាប់ការសិក្សាស្រាវជ្រាវ ក្រេបជញ្ជក់ចំណេះដឹង។

លោកបន្តថា ការកកើតបណ្ណាល័យនេះ ប្រៀបបាននឹងការផ្ដល់នូវក្តីសង្ឃឹម នូវការអភិវឌ្ឍសមត្ថភាពចំណេះដឹង បន្ថែមទៀត ដល់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស នៅក្នុងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល។

បើតាម លោក គង់ សោភណ្ឌ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់«បណ្ណាល័យនៃក្តីសង្ឃឹម» បានប្រព្រឹត្តិទៅក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែង ឆ្ងាយរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ជា អគ្គមហារដ្ឋបុរសដ៏ឆ្នើម និងជាស្ថាបនិកមគ្គុទេសន៍ឯក ប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដោយ បានផ្តើមចេញពីការយកអាយុជីវិត សាច់ស្រស់ ឈាមស្រស់ ធ្វើជាដើមទុនដើម្បីសង្គ្រោះអាយុ ជីវិតរបស់ប្រជាពលរដ្ឋរាប់លាននាក់យ៉ាងអង់អាចក្លាហានពីរបបប៉ុលពត និងបានដាក់ចេញគោល នយោបាយស្ដារសេដ្ឋកិច្ច សង្គម ពីកំទេចផេះផង់ ឈានទៅរកការរីកចម្រើននូវផ្នែកសេដ្ឋកិច្ច នាំ មកនូវការអភិវឌ្ឍឥតឈប់ឈរ មានស្ថិរភាពនយោបាយ មានសន្តិភាពពិតប្រាកដ ធ្វើឱ្យប្រជា ពលរដ្ឋរស់នៅដោយភាពសុខសាន្ត ដែលមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ នៃ ប្រវត្តិសាស្ត្រកម្ពុជា៕
ដោយ៖ ពុទ្ធិពល