ភ្នំពេញ៖ រដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន រ៉ូយ៉ាល់ កោះរ៉ុង ឌីវេឡបមិន ខមភេវី បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ (Acceptance of Master Plan) នៅគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិអេកូទេសចរណ៍កោះរ៉ុង នៅតំបន់អភិវឌ្ឍន៍ កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
យោងតាមសេចក្តីប្រកាសព័ត៌មានៅថ្ងៃទី 18 ខែមករា នេះ ឱ្យដឹងថា ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅសណ្ឋាគារ Cambodiana Hotel រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងមានការ ចូលរួមពីមន្ទីរស្តាយ៍នពាក់ព័ន្ធ ព្រមទាំងមន្ត្រីជាច្រើនរូបទៀត។
យោងតាមកិច្ចព្រមព្រៀង គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ C) នៅលើ តំបន់អភិវឌ្ឍន៍កោះរ៉ុងនេះត្រូវចំណាយថវិកាប្រមាណ ៣០០លាន ដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់អារ សាងសង់ក្នុងរយៈពេល ៥ឆ្នាំ។
សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ខូអ៊ិលធីឌី បានចុះហត្ថលេខាជួល កោះរ៉ុង ជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគឺតំណាងឲ្យរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍជាតំបន់ អភិវវឌ្ឍន៍ពាណិជ្ជកម្មរមណីយដ្ឋានទេសចរធម្មជាតិ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានផងដែរ៕ ដោយ៖ ពុទ្ធិពល