លោក ស៊ិន វិរៈ ណែនាំឱ្យមន្រ្តីនគរបាលយុត្តិធម៌មុនចុះបង្រ្កាបបទល្មើសត្រូវរាយការណ៍ មកស្ថាប័នអយ្យការជាមុនសិន

កំពង់ធំ៖ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក ស៊ិន រិរៈ បានណែនាំ ឱ្យមន្រ្តីនគរបាលយុត្តិធម៌ដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដីខេត្តកំពង់ធំទាំងអស់មុនពេលចុះ បង្រ្កាបបទល្មើសត្រូវធ្វើការរាយការណ៍មកស្ថាប័នអយ្យការជាមុនសិន។លោកថា ការធ្វើបែប នេះគឺដើម្បីបញ្ចៀសឱ្យបាននូវកំហុសនីតិវិធីដែលមានចែងនៅក្នុងច្បាប់ ជាពិសេសក្រមនីតិវិ ធីព្រហ្មទណ្ឌដែលកំពុងមានជាធរមាន។

បើតាមលោក ស៊ិន វិរៈ ការរាយការណ៍មុនពេលចុះបង្រ្កាបបទល្មើសនេះ គឺផ្តល់ភាពងាយស្រួ លឱ្យលោក ដើម្បីចាត់តំណាងអយ្យការណាម្នាក់ឱ្យ ទទួលខុសត្រូវលើការងារនេះជាមួយស មត្ថកិច្ចដែលនេះគឺជាការទទួលខុសត្រូវរួមគ្នាលើការងារបង្រ្កាបបទល្មើសឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លុះបញ្ចាំងឱ្យឃើញពីការសហការគ្នារ វាងសមត្ថកិច្ចជំនាញនិងស្ថាប័នអយ្យ ការ។

ថ្លែងនៅព្រឹកថ្ងៃទី១៤ កញ្ញនេះ ក្នុងកិច្ចប្រជុំមន្រ្តីនគរបាលយុត្តិធម៌ស្តីពីការពង្រឹងនីតិវិធីព្រ ហ្មទណ្ឌ បញ្ហាប្រឈម និងដំណោះស្រាយ នាសាលាខេត្តកំពង់ធំ លោក ស៊ិន វិរៈ បានគូស បញ្ជាក់ថា ពាក់ព័ន្ធនិងការអនុវត្តដីកានានារបស់អយ្យការ និងតុលាការ រួមមាន៖ ដីកាកោះ ហៅ, ដីកាបញ្ជាឱ្យចូលខ្លួន,ដីកាបបង្គាប់ឱ្យនាំខ្លួន, ដីកាបង្គាប់ឱ្យចាប់ខ្លួននេះ លោកស្នើសុំ ឱ្យមន្រ្តីនគរបាលយុត្តិធម៌ពន្លឿន និងអនុវត្តន៍ប្រកបដោយស្មារតីនៃការទទួលខុសត្រូវខ្ពស់ និងស្មោះត្រង់ផងដែរ។

លោក បានសង្កត់ធ្ងន់ថា ដោយឡែកការងារចុះបង្រ្កាបបទល្មើសមួយចំនួនដូចជា បទល្មើស ព្រៃឈើ, បរិស្ថាន, ជលផល  និងធនធានធម្មជាតិ, ស្នើសុំអោយមានការចូលរួម ពីក្រុមការងា រចម្រុះដែលមានសមត្ថកិច្ចពាក់ព័ន្ធ ដូចជា រដ្ឋបាលព្រៃឈើ, រដ្ឋបាលជលផល, មន្រ្តីបរិស្ថាន, កងរាជអាវុធហត្ថ និង កម្លាំងនគរបាលដើម្បីបញ្ចៀសកុំឱ្យមានកំហុសឆ្គងនីតិវិធីក្នុងការអនុវត្ត និងមានការទទួលខុសត្រូវរួមគ្នា។

ងាកមកបញ្ហាការអនុវត្តដីកាចាប់ខ្លួនក្នុងសំណុំរឿងចាស់ៗវិញ លោកព្រះរាជអាជ្ញាបានក្រើន រំលឹកឱ្យមន្រ្តីនគរបាលយុត្តិធម៌ទាំងអស់បង្កើននូវស្មារតីនៃការទទួលខុសត្រូវខ្ពស់ និងត្រូវរា យការណ៍មកអយ្យការជាមុន ដើម្បីចៀសវាងសំណុំរឿងក្តីនោះផុតអាជ្ញាយុកាល។

ជាមួយគ្នានេះ លោកព្រះរាជអាជ្ញា ក៏បានស្នើសុំឱ្យមន្ទីរសុខាភិបាល ចូលរួមសហការដោយ ស្មារតីទទួលខុសត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈក្នុងការពិនិត្យព្យាបាលជនសង្ស័ យ,ធ្វើកោសលវិច័យលើសាកសព, ធ្វើកោសលវិច័យករណីរំលោភសេពសន្ថវៈដើម្បីតុលាកា រមានមូលដ្ឋានភស្តុតាងគ្រប់គ្រាន់ក្នុងការសម្រេចសេចក្តី៕
ដោយ៖ វង្ស សំណាង