ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បាននឹងកំពុងចាប់ផ្តើម ស៊ើបអង្កេត និង ស្តាប់ចម្លើយ លោក ខេង យ័ន អតីតអភិបាលក្រុងកែប បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូន ទៅដល់តុលាការនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ នេះ ។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ Khmer CM នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ នេះថា«សំណុំរឿងខាងលើបានមកដល់អយ្យការអមសាលាដំបូងហើយនៅពេលនេះ តំណាងអយ្យការកំពុងអនុវត្តនីតិវិធីក្នុងការស៊េីបអង្កេត និងស្តាប់ចម្លេីយ ខ្ញុំនឹងជូនដំណឹងបន្ថែមទៀត នៅពេលដែលតំណាងអយ្យការមានចំណាត់ការចុងក្រោយ សូមអរគុណ» ។
លោក ខេង យ័ន ត្រូវបាន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដកហូតតំណែងពីអភិបាលក្រុងកែបបន្ទាប់ពីរកឃើញ បុគ្គលរូបនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍និងប្រជាជន។
សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្តេចនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់ (អភិក្រមទី៥) ចំពោះមន្រ្តីដែលប្រព្រឹត្តអំពើខុសឆ្គងនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍និងប្រជាជន។
ទន្ទឹមនឹងគ្នានេះដែរ សម្តេចសង្ឃឹមថា មន្រ្តីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិនិងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឱ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។
សូមជម្រាបជូនថា អភិក្រមទាំង៥ ដែលសម្តេចនាយករដ្ឋមន្រ្តីតែងតែក្រើនរំលឹកនោះ រួមមាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់៕ាក់ព័ន្ធឹនឹងការដកហូតតំណែងអភិបាលក្រុងកែបនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្តេចនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់ (អភិក្រមទី៥) ចំពោះមន្រ្តីដែលប្រព្រឹត្តអំពើខុសឆ្គងនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍និងប្រជាជន៕