ក្រសួងយុត្តិធម៌រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅកម្ពុជា”នៅព្រឹកនេះ

ភ្នំពេញ៖ ក្រសួងយុត្តិធម៌បាននឹងកំពុងរៀបចំសិក្ខាសាលាពិគ្រោះយោបល់រយៈពេលមួយថ្ងៃ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសង្គមស៊ីវីលផងដែរ ស្តីពី “ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅកម្ពុជា”។

សិក្ខាសាលាពិគ្រោះយោបល់នេះ ប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨ ព្រឹក នៅសហសាលមរតកតេជោនៃអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រោមអធិបតីភាពលោក  កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឱ្យដឹងថា ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់រយៈពេលមួយថ្ងៃគឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយនៅក្នុងវិស័យយុត្តិធម៌របស់កម្ពុជា៕