Laptop មិនកាន់ថ្មមែនទេ? ចេះប៉ុន្មានគន្លឹះនេះធានាប្រើកាន់ថ្ងៃ

កុំព្យូទ័រយួរដៃ (Laptop ) ជាប្រភេទកុំព្យូទ័រចល័តមួយដែលត្រូវបានប្រើប្រាស់ដើម្បីបំពេញកិច្ចការងារ ការសិក្សា និងការកំសាន្ដ ជាដើម។

ជាទូទៅអ្នកប្រើប្រាស់កុំព្យូទ័រយួរដៃចំណាយពេលវេលាជាច្រើនម៉ោងក្នុងមួយថ្ងៃដើម្បីបំពេញតម្រូវក្នុងមួយថ្ងៃដើម្បីបំពេញតម្រូវការចាំបាច់ផ្ទាល់ខ្លួន ហើយមួយរយ:ក្រោយមកអ្នកនឹងចាប់អារម្មណ៍កុំព្យូទ័រកាន់មិនបានយូរ និងឆាប់អស់។ ទាំងនេះកើតឡើងពីកត្តាច្រើនប្រភេទ រួមមានតំឡើងពន្លឺអេក្រង់ខ្លាំងពេក ឬ CPU ខ្ពស់ជាដើម។

ដើម្បីដោះស្រាយ និងការពារកុំឱ្យថ្មកុំព្យូទ័រ (Laptop)ឆាប់អស់ថ្មលឿនពេក និងមិនកាន់ថ្ម៖
• កាត់បន្ថយការប្រើប្រាស់កម្រិតពន្លឺអេក្រង់កុំព្យូទ័រ
• កុំបើកកម្មវិធីច្រើនរួមគ្នាក្នុងពេលតែមួយ
• បិទភ្លើងខាងក្រោយក្ដារចុច ( Disable Backlight Keyboard )
• បិទមុខងារភ្ជាប់ស្វ័យប្រវត្តិនៃប្ល៊ូធូស (Bluetooth ) និងវ៉ាយហ្វាយ (WIFI )
• ដកចេញរាល់ឧបករណ៍ភ្ជាប់ជាមួយកុំព្យូទ័រ (Remove Unwanted Peripherals)ដែលអ្នកមិនបានប្រើប្រាស់
• ជៀសវាងការប្រើកុំព្យូទ័រយួរដៃ ឬសាកថ្មនៅពេលមានសីតុណ្ហភាពក្ដៅខ្លាំង
• កុំទុកកុំព្យូទ័រយួរដៃរបស់អ្នកដោតសាកថ្មជាប់ចោល ឬអស់ថ្ម(០%) កុំព្យូទ័រយួរដៃទាំងស្រុង។ វាជាការល្អបំផុតក្នុងការរក្សាកម្រិតថ្មចន្លោះពី ២០% ទៅ ៨០%
• បិទកម្មវិធីដែលមិនប្រើចាំបាច់ ជាពិសេសកម្មវិធីដែលដំណើរការគាំទ្រកម្មវិធីផ្សេងទៀតនៅផ្ទៃខាងក្រោយ( Background App)
• កែតម្រូវការកំណត់ប្រើប្រាស់ថាមពលថ្ម (PowerMode ) ដោយកុំព្យូទ័តយួរដៃរបស់អ្នកមានកំណត់កម្រិតប្រើប្រាស់ថាមពលខុសៗគ្នា ដែលទាក់ទង និងកម្រិតនៃដំណើរការ


ចំណាំ៖ ដើម្បីកាត់បន្ថយកម្រិតពន្លឺអេក្រង់កុំព្យូទ័រ (Reduce the Brightness )
• សម្រាប់ Window OS មុនដំបូងចូលទៅកាន់ Setting ->System ->Display
• បិទកម្វិធីដំណើរការនៅផ្ទៃខាងក្រោយដោយមិនចាំបាច់ (Closing The Background App)
• សម្រាប់ Window OS មុនដំបូងយើងចូលទៅកាន់ Setting -> Privacy -> Background app -> កំណត់បិទបើកកម្មវិធី (apps)
• កែតម្រូវការកំណត់ប្រើប្រាស់ថាមពលថ្ម (PowerMode)
• សម្រាប់ Window OS មុនដំបូងយើងចូលទៅកាន់ Settings > System > Power & Battery -> ជ្រើសរើស Power Mode ដែលអ្នកចង់កំណត់

ប្រភព៖ Go Digital Cambodia