បាងកក៖ អ្នករចនាម៉ូតសំលៀកបំពាក់ខ្មែរ បានឆ្នៃម៉ូតសំលៀកបំពាក់ប្រពៃណីជាតិខ្មែរ ចូលរួមក្នុងកម្មវិធីសប្តាហ៍ម៉ូតសូត្រថៃអន្តរជាតិលើកទី៣ ចាប់ពីថ្ងៃទី៧-១១ ខែធ្នូ ឆ្នាំ២០២២ ។នេះបើតាមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។
បើតាមស្ថានទូតកម្ពុជា ការដើរបង្ហាញម៉ូតដោយតារាម៉ូដែល និងមានការចូលរួមពីបណ្ដាប្រទេសចំនួន ៦០។
ស្ថានទូតកម្ពុជាបន្តថា នេះបានបង្ហាញឲ្យឃើញថា ជាការចូលរួមចំណែកការទូតសេដ្ឋកិច្ចលើវិស័យវប្បធម៌របស់កម្ពុជា ក៏ដូចជាបានស្មើមុខ ស្មើមាត់នៅក្នុងតំបន់ និងលើឆាអន្តរជាតិ ដូចបណ្ដាប្រទេសផ្សេងៗផងដែរ៕ដោយ៖ពុទ្ធិពល