ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល រកឃើញមានការផ្ទុះករណីជំងឺភ្នែកក្រហម មានចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។ នេះ បើតាម នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង (CDC)នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ។
បើតាមប្រភពដដែលនេះ ករណីនេះកើតឡើងដោយសារមានករណីដំបូងដែលមានអ្នកភូមិចំនួន៨នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ទៅបុណ្យសពបងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាមដែលជាភូមិមានព្រំប្រទល់ជាប់គ្នា។
មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុៈទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺនឹងអប់រំ ភ្លាមៗ បន្ទាប់ពីទទួលបាននូវការរាយការណ៍។
ករណីនេះ មានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈ ការប៉ះពាល់ផ្ទាល់ រឺចាប់ដៃគ្នាជាមួយអ្នកជំងឺភ្នែកក្រហម ខ្យល់ដោយការក្អក រឺកណ្តាស់ និង ប៉ះពាល់របស់ រឺផ្ទៃវត្ថុដែលមានផ្ទុកមេរោគ ហើយយកមកប៉ះភ្នែក វិធីការពារការ៖លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ជៀសវាងប៉ះ រឺញីភ្នែក ជៀសវាងការប្រើប្រាស់របស់របររួមគ្នា ជៀសវាងការប៉ះ រឺប្រើថ្នាំភ្នែកខាងភ្នែកដែលឈឺ ទៅប្រើភ្នែកដែលមិនឈឺ រឺប្រើថ្នាំភ្នែករួមគ្នាករណីភាគច្រើននៃជំងឺភ្នែកក្រហមគឺស្រាល។ បើសិនជាមានករណីបែបនេះ សូមផ្តល់ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក សាស្រ្តាចារ្យ ងី ម៉េង ឯកទេសជំងឺភ្នែក បញ្ជាក់ថា ការឆ្លងជំងឺភ្នែកក្រហម (Pinkeye)៖ ជាការរលាកភ្នាសសរសៃនៃភ្នែកភាគច្រើនបង្ករដោយវីរុស (most coment គីvirus )រីបាក់តេរី ។
លោកបន្តថា រោគសញ្ញានៃការឆ្លងជំងឺភ្នែកក្រហមនេះ រួមមាន ភ្នែកឡើងក្រហម (នៅលើភ្នាសព៌ណស)មានពពឹកភ្នែកច្រើន និងហៀរទឹកភ្នែកច្រើន រកាំភែ្នក ហើមត្របកភ្នែក កញ្ចក់ភ្នែកថ្លាអាចមើលឃើញ ប្រស្រីភ្នែកច្បាស់ កូនក្រមុំភ្នែករីក រួមជាមួយពន្លឹ ពិបាកបើកភែ្នកពេលព្រឹកភ្ញាក់ពីដំណេកដោយមានរោមភែ្នកស្អិតជាប់គ្នា និង មានលក្ខណៈរមាស់ ។
ចំពោះ វិធីការពារការឆ្លងជំងឺភ្នែកក្រហម រួមមាន លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ជៀសវាងប៉ះ រឺញីភ្នែក ជៀសវាងការប្រើប្រាស់របស់របររួមគ្នា និង ជៀសវាងការប៉ះ រឺប្រើថ្នាំភ្នែកខាងភ្នែកដែលឈឺ ទៅប្រើភ្នែកដែលមិនឈឺ រឺប្រើថ្នាំភ្នែករួមគ្នា។
ដោយឡែក ការព្យាបាលវិញគឺ ជំងឺនេះអាចជាទៅវិញរយៈពេល ៧-១៤ ថ្ងៃ និងអាចប្រើថ្នាំដើម្បីបន្ថយអាការៈបានដូចជា៖ Ibuprofen បើរកាំរីឈឺខ្លាំង Luprication eye drop ស្អំភ្នែកជាមួយCompress ត្រជាក់ ប្រើថ្នាំAllergyបើរមាស់ខ្លាំង និង ករណីចាំបាច់គ្រូពេទ្យអាច-ប្រើថ្នាំបន្តក់ភ្នែកបំបាត់រលាក (antibiotic +decaf)៕