ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ដល់ក្រុមហ៊ុន CONCEPT CREATOR FASHION (CAMBODIA) CO., LTD ទៅតាមសំណើរបស់ក្រុមហ៊ុន។
គម្រោងនេះ ស្ថិតនៅ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១ ៤៤១កន្លែង ដែលមាន ទីតាំងវិនិយោគស្ថិតនៅអគារ A ភូមិត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ៕ ដោយ៖ សាន សៀងហៃ