ភ្នំពេញ៖ នៅក្រោមក្របខណ្ឌ Global Gateway, EU បានគ្រោង ផ្តល់ហិរញ្ញប្បទានឥតសំណងចំនួនសរុបប្រមាណ ៨៦ លានអឺរ៉ូ ជូនកម្ពុជាសម្រាប់កម្មវិធីថ្មីចំនួន ៤ ។នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្រោយ ជំនួបពិភាក្សារវាង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Driesmans Igor ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវ កម្មវិធីថ្មីទាំង ៤ នេះ រួមមាន ១) កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព, ២) កម្មវិធីភាពជាដៃគូសហភាព អឺរ៉ុបសម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ, ៣) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស ២០២៤ ២០២៧ និង ៤) កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន ៕
សូមអានខ្លឹមសារសេចក្តីប្រកាសព័ត៌មាននៅខាងក្រោម៖