ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ វឹង (ខេមបូឌា) ម.កចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពី “កិច្ចសហការក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ក្នុងគោលបំណងជំរុញ និងគាំទ្រការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រ ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តដែលមានជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីចុះហត្ថលេខា នេះ ធ្វើឡើង នៅ ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៤រវាលោក គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ វីង (ខេមបូឌា) ម.ក តំណាងដោយ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វឹង និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វឹង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
សូមអានខ្លឹមសារខាងក្រោម៖