ភ្នំពេញ៖ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដឹកនាំដលោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បំពេញទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគ នៅទីក្រុង Qingdao ខេត្ត Shandong សាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងទាក់ទាញវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។
នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះដែរ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជានឹងចូលរួមកិច្ចប្រជុំធុរកិច្ចនានាក៏ដូចជាទស្សនាសហគ្រាសធំៗ និងសួនឧស្សាហកម្មមួយចំនួននៅទីក្រុង Qingdao ដើម្បីផ្សព្វផ្សាយ ផ្គូរផ្គង និងធ្វើបច្ចុប្បន្នភាពអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាជូនធុរជន និងវិនិយោគិនដែលមានសក្តានុពលក្នុងការអញ្ជើញមកសិក្សា និងបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖