ព្រះសីហនុ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៤ មានភ្ញៀវទេសចរ អញ្ជើញមកកម្សាន្ដនៅខេត្តព្រះសីហនុសរុប ចំនួន៤៧២.៦៩៧នាក់ កើនឡើង ២១,២៤ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ។ នេះ បើតាម លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ។
ជាមួយគ្គ្នានេះ សមត្ថកិច្ចក៏បានធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងសម្រួលសារាចរណ៍ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកចូលរួមលេងកម្សាន្ត និងអបអរសាទរពិធីបុណ្យចូលឆ្នាំសកល២០២៤ នៅខេត្តព្រះសីហនុ។
ជារួមតាមរយៈការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពបង្កលក្ខណៈឲ្យប្រជាពរដ្ឋមានភាពសប្បាយរីករាយកុះករ និងសុខដុមរមនា ជាង៤៧ម៉ឺននាក់ ដែលបានមកចូលរួមលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៤ នៅខេត្តព្រះសីហនុ៕