ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការបង្ហាញជំហរនិងស្មារតីបន្តកិច្ចសហប្រតិបត្តិការ និងវិនិយោគជាមួយឆេក ពាក់ព័ន្ធ ការកសាងធនធានមនុស្សក្នុងវិស័យកសិកម្ម ក៏ដូចជាសក្តានុពល នៃក្នុងវិនិយោគផ្សេងៗទៀតលើវិស័យជលផល។
ក្នុងជំនួបជាមួយ លោក Martin V’avra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេកប្រចាំកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ លោក ឌិត ទីណា បានសម្តែងនូវការសាទរចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ឆេក កន្លងមក។
ជាមួយគ្នានោះលោក ឌិត ទីណា បានបង្ហាញនូវជំហរនិងស្មារតីបន្តកិច្ចសហប្រតិបត្តិការ និងវិនិយោគជាមួយឆេក ពាក់ព័ន្ធនឹងការកសាងធនធានមនុស្សក្នុងវិស័យកសិកម្ម ក៏ដូចជាសក្តានុពលនៃក្នុងវិនិយោគផ្សេងៗទៀតលើវិស័យជលផល។
លើសពីនេះទៀត លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាមានផលិតផលកសិកម្មដែលមានសក្តានុពលជាច្រើន ដូចជាស្វាយចន្ទី និងម្រេចជាដើម ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ សម្រាប់នាំចេញ។ ហើយមិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏បើកទូលាយសម្រាប់ការវិនិយោគកសិកម្ម ព្រមទាំងស្វាគមន៍ចំពោះការសហការចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យនេះផងដែរ៕