ភ្នំពេញ៖ គិតត្រឹមតែរយៈពេល ១១ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សរុបបានចំនួន ៥៩៥.៦៣០តោន ក្នុង៦០គោលដៅ ស្មើនឹង៨៥ភាគរយ នៃផែនការ៧០០តោន ដោយគិតជាទឹកប្រាក់បានចំនួន ៤២០.៨១ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា។
របាយការណ៍ បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ មានការចូលរួមដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៦០ក្រុមហ៊ុន បាននាំចេញអង្ករទៅកាន់គោលដៅចំនួន៦០ ដែលក្នុងនោះ៖ អង្ករចំនួន ២៤០,៧៥១តោន ត្រូវបាននាំចេញទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុប និងចំនួន ៧៦,៥១៤តោន បាននាំចេញទៅ៦ប្រទេសនៃសមាជិកអាស៊ាន និងអង្ករចំនួន៧៩,៦០៤តោន បាននាំចេញទៅ អាហ្រ្វិក មជ្ឈឹមបូព៌ានិង ២៦ ប្រទេសផ្សេងទៀត៕