ប្រជាពលរដ្ឋបានប្រគល់ព្រះបដិមាដែលបានរកឃើញជូនមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកណ្តាល

កណ្តាល: លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកណ្ដាល នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣បានដឹកនាំក្រុមការងារការិយាល័យជំនាញ ចូលរួម​សហការជាមួយ​លោក​ ជួប​ រដ្ឋា​ អភិបាលរងនៃគណៈអភិបាលស្រុក​អង្គស្នួល​ អាជ្ញាធរ​មូលដ្ឋាន​ បានចូលរួមពិធីប្រគល់និងទទួលព្រះបដិមា ដែលប្រជាពលរដ្ឋទេីបប្រទះឃេីញ​ ក្នុងដីចំការរបស់ខ្លួន​ ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង​ ឃុំទួលព្រេជ​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​។

ដោយក្នុងស្មារតីនៃការចូលរួមចំណែកថែរក្សា ការពារ និងជាកាតព្វកិច្ចដែលកូនខ្មែរគ្រប់រូបត្រូវចូលរួមផងនោះ ម្ចាស់ដែររកឃេីញនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្រេចប្រគល់ព្រះបដិមាខាងលើ ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ។

គិតត្រឹមម៉ោង១:៣០នាទី​ ថ្ងៃត្រង់លោកស្រីប្រធានមន្ទីរ និងក្រុមការងារការិយាល័យជំនាញលោកអភិបាលរងនៃគណៈអភិបាលស្រុក​អង្គស្នួល​ អាជ្ញាធរ​មូលដ្ឋាន​ បានដឹកបដិមាដែលប្រជាពលរដ្ឋប្រគល់ឱ្យនោះ មករក្សានៅឃ្លាំង​របស់មន្ទីរដោយសុវត្ថិភាព​រង់ចាំការសិក្សាបន្ត៕