ស្ត្រីម្នាក់ដែលបានបាត់កូនស្រី អាយុ 14 ឆ្នាំ ទទូលដំណឹងវិញហើយ

ភ្នំពេញ៖ ស្ត្រីមា្នក់ដែលបានបាត់កូនស្រីអាយុ ១៤ ឆ្នាំ កាលពីថ្ងៃទី 5 ខែ មករា ឆ្នាំ2023 ហើយត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មាន នៅពេលនេះ ទទួលបានដំណឹងវិញហើយ ថា ល្ងាចនេះ កូនស្រីរបស់គាត់នឹងត្រឡប់ចូលផ្ទះវិញ ។

ថ្លែងប្រាប់អង្គភាពសារព័ត៌មានឈានមុខ នៅថ្ងៃទី ៦ ខែមករា នេះថា កូនស្រីរបស់ស្ត្រីរូបនេះ ឈ្មោះ សុវណ្ណារ៉ា ស្រីពេជ្រ ភេទស្រី អាយុ14ឆ្នាំនោះត្រូវបានផ្តល់ដំណឹង ថា មិនចាំដើរកនាងនោះទេ នាងចេញពីសាលា និងទៅផ្ទះវិញនៅពេលល្ងាចនេះ ។

យ៉ាងណា ស្រ្តីរូបនោះថា រងចាំមើលល្ងាចនេះទៀត បើមិនឃើញត្រឡប់មកវិញ លោកស្រីនឹងបន្តស្វែងរកទៀត។

បើតាម ស្ត្រីរូបនោះថា កូនស្រីរបស់គាត់បានខឹងជាមួយនឹងជីដូនដែលស្តីថា បន្តិចបន្តួច ក៏តូចចិត្តរត់ចោលផ្ទះបាត់តែម្តង។

ក្នុងករណីនេះដែរ ស្រ្តីរូបនោះ បានទាក់ទងនគរបាលមូលដ្ឋានឱ្យជួយស្វែងរកដែរ ប៉ុន្តែ នគរបាលមូលដ្ឋានប្រាប់ថា មិនមែនជាករណីត្រូវបានចាប់ ឬឃាត់ខ្លួនទេ ហើយឱ្យស្ត្រីរូបនោះព្យាយាមរក ប៉ុន្តែ បើនៅតែរកមិនឃើញទេអាចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយរកបាន ។

បើតាមស្រ្តីរូបនោះ កូនស្រីរបស់គាត់ ឈ្មោះ សុវណ្ណារ៉ា ស្រីពេជ្រ ភេទស្រី អាយុ14ឆ្នាំបានបាត់ខ្លួននៅ សង្កាត់ផ្សារដេប៉ូទី3 ខ័ណ្ឌទួលគោក ដោយចេញពីផ្ទះនៅម៉ោង6:25ល្ងាចទៅរៀនចិនហើយនៅម៉ោង 7:30 យប់រហូតពេលនេះមិនឃើញគាត់ត្រឡប់មកផ្ទះវិញ៕ ដោយ៖ ពុទ្ធិពល