បន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានធ្វើការប្រគល់គ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមច្រេះស៊ីបាតឃ្លាំងជូនអង្គភាពកម្ចាត់មីនស៊ីម៉ាក់(CMAG)។
ការប្រគល់ឱ្យអង្គភាពស៊ីម៉ាក់នេះធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ និង យោងតាមណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី រឿន សាយកន អធិការរង នគរបាលស្រុកស្វាយចេក ធ្វើពិធីប្រគល់គ្រាប់មិនទាន់ផ្ទុះរួមមាន: ១-គ្រាប់បែកដៃចំនួន ៤គ្រាប់ ២-គ្រាប់ស៊ីវ៉ែនធីណៃ(M79)ចំនួន ៧គ្រាប់ ៣-គ្រាប់កាំភ្លើងដៃ(AK)ចំនួន ១គីឡូក្រាម ៤-សាសបេ ចំនួន១ ៥-AK៤៧ច្រេះ ចាប់ ខូចគុណភាពចំនួន៤ដើម។
សូមបញ្ជាក់ថា គ្រាប់ទាំងនេះគឺមាននៅក្នុងឃ្លាំងចាស់ស្រាប់ ដោយអង្គភាពត្រូវការរុះរើសាងសង់អាគារថ្មី ដើម្បីជៀសវាងគ្រាប់ចាស់ៗទាំងនោះ បង្កគ្រោះថ្នាក់ជាយថាហេតុ ទើបសមត្ថកិច្ចយើងសម្រេចប្រគល់ជូន អង្គភាពស៊ីម៉ាក់យកទៅកម្ទេចចោល៕ ដោយ៖ ពុទ្ធិពល