ក្រសួងទេសចរណ៍ បង្ហាញឈ្មោះកោះដែលលាក់ខ្លួនពួនអាត្មាពីដែនសមុទ្រខ្មែរ

កោះកុង៖ ថ្មីៗនេះ ក្រសួងទេសចរណ៍បានបង្ហាញឈ្មោះកោះល្អឯកមួយគឺ កោះឆ្លាម-Shark Island ស្ថិតនៅឆ្ងាយពីកោះស្តេចប្រហែល ៣៥គីឡូម៉ែត។ កោះឆ្លាមបានលាក់ខ្លួននៅដែនសមុទ្រខ្មែរដែលឆ្ងាយពីវត្តមានរបស់មនុស្ស។ លក្ខណៈពិសេសនៃកោះនេះគឺ កោះនេះផ្គុំឡើងពីថ្មបន្តុបលើគ្នា ផ្ទៃទឹកជុំវិញកោះនេះមានសភាពថ្លានិងមានជីវចម្រុះរស់នៅដែលជាចំណុចពិសេសសម្រាប់អ្នកចូលចិត្តមុជទឹកលេងកម្សាន្ត៕