សម្តេចតេជោ ៖ ៤ខែហើយដែលភរិយាមិនបានដើរជាមួយប្តី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃ១៨ ធ្នូ នេះបានលើកឡើងថា អស់រយៈពេល៤ខែហើយដែលភរិយាសម្តេចមិនបានចេញទៅណាទៅណីជាមួយសម្តេច ។ ប៉ុន្តែថ្ងៃនេះ សម្តេចតេជោ បានបណ្តើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចូលរួមអាពាហ៍ពិពាហ៍កូនលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

តាមសំណេរយ៉ាងខ្លីដែលសម្តេចតេជោបង្ហោះក្នុងហ្វេសប៊ុកបានឲ្យដឹងថា “រយៈពេលប្រមាណ៤ខែដែលភរិ យាមិនបានដើរជាមួយប្តី។ ថ្ងៃនេះចេញមុខចូលរួមរៀបការកូនឯកឧត្តមគន់ គីម”។

ការលើកឡើងរបស់សម្តេចតេជោនេះ ក្រោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន អាក់ខានមិនបានអញ្ជើញជាអធិបតីភាពជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងកម្មវិធីនានាអស់រយៈពេលច្រើនល្មមដែរ៕ ដោយ៖ រិន ចំរើន