សត្វត្រកូលខ្លាទាំង ៨ប្រភេទ ដែលកំពុងមានវត្តមាន និងធ្លាប់មានវត្តមាននៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញសត្វត្រកូលខ្លាទាំង៨ប្រភេទ ដែលកំពុងមានវត្តមាន និងធ្លាប់មានវត្តមាននៅក្នុងប្រទេសកម្ពុជា។ សត្វត្រកូលខ្លាទាំងនោះមានដូចជា៖

១-ខ្លាធំ ឬខ្លាដំបង Tiger (Panthera tigris) ជាប្រភេទកំពុងទទួលរងគ្រោះជិតផុតពូជ (Endangered)

២- ខ្លារខិន Leopard (Panthera pardus) ជាប្រភេទកំពុងទទួលរងគ្រោះជិតផុតពូជ (Endangered)

៣-ខ្លាពពក Clouded leopard (Neofelis nebulosi) ជាប្រភេទងាយរងគ្រោះថ្នាក់ (Vulnerable)

៤-ខ្លាត្រី Fishing cat (Prionailurus viverrinus) ជាប្រភេទងាយរងគ្រោះថ្នាក់ (Vulnerable)

៥-ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទជិតទទួលរងគ្រោះថ្នាក់ (Near threatened)

៦-ខ្លាភ្ញីថ្មកែវ Marbled cat (Pardofelis marmorata) ជាប្រភេទជិតទទួលរងគ្រោះថ្នាក់ (Near threatened)

៧-ឆ្មាព្រៃ Jungle cat (Felis chaus) ជាប្រភេទរងគ្រោះថ្នាក់តិចតួច (Least concern)

៨-ឆ្មាដាវ Leopard cat (Prionailurus bengalensis) ជាប្រភេទរងគ្រោះថ្នាក់តិចតួច (Least concern)

មន្ត្រីសត្វព្រៃដែលរួមទាំងប្រភេទសត្វត្រកូលខ្លា កំពុងទទួលរងការគំរាមកំហែងខ្លាំងពីការបរបាញ់ខុសច្បាប់ ការដាក់អន្ទាក់ ការថយចុះសត្វដែលជាចំណី និងការបាត់បង់ទីជម្រក។ គួររំឭកផងដែរថា សត្វខ្លាធំ ឬខ្លាដំបង បានបាត់វត្តមានពីក្នុងព្រៃធម្មជាតិនៃប្រទេសកម្ពុជានៅឆ្នាំ២០០៧។ ជាកិច្ចខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សសត្វខ្លាធំ និងសត្វដែលជាចំណីរបស់ខ្លាធំ តាមរយៈការនាំសត្វខ្លាធំមកក្នុងព្រៃធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិប្រទេសកម្ពុជាឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះប្រទេសកម្ពុជា និងឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា។

អត្ថបទដោយលោក ពិន ច័ន្ទ​រតនា ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ នៃ​នាយកដ្ឋាន​អភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើត​ទន្លេមេគង្គ នៃ​ក្រសួងបរិស្ថាន

១-ខ្លាធំ ឬខ្លាដំបង Tiger (Panthera tigris) ជាប្រភេទកំពុងទទួលរងគ្រោះជិតផុតពូជ (Endangered)

២- ខ្លារខិន Leopard (Panthera pardus) ជាប្រភេទកំពុងទទួលរងគ្រោះជិតផុតពូជ (Endangered)

៣-ខ្លាពពក Clouded leopard (Neofelis nebulosi) ជាប្រភេទងាយរងគ្រោះថ្នាក់ (Vulnerable)

៤-ខ្លាត្រី Fishing cat (Prionailurus viverrinus) ជាប្រភេទងាយរងគ្រោះថ្នាក់ (Vulnerable)

៥-ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទជិតទទួលរងគ្រោះថ្នាក់ (Near threatened)

៦-ខ្លាភ្ញីថ្មកែវ Marbled cat (Pardofelis marmorata) ជាប្រភេទជិតទទួលរងគ្រោះថ្នាក់ (Near threatened)

៧-ឆ្មាព្រៃ Jungle cat (Felis chaus) ជាប្រភេទរងគ្រោះថ្នាក់តិចតួច (Least concern)

៨-ឆ្មាដាវ Leopard cat (Prionailurus bengalensis) ជាប្រភេទរងគ្រោះថ្នាក់តិចតួច (Least concern)

លោក ពិន ច័ន្ទ​រតនា ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ នៃ​នាយកដ្ឋាន​អភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើត​ទន្លេមេគង្គនៃ​ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា សត្វព្រៃដែលរួមទាំងប្រភេទសត្វត្រកូលខ្លា កំពុងទទួលរងការគំរាមកំហែងខ្លាំងពីការបរបាញ់ខុសច្បាប់ ការដាក់អន្ទាក់ ការថយចុះសត្វដែលជាចំណី និងការបាត់បង់ទីជម្រក។ គួររំឭកផងដែរថា សត្វខ្លាធំ ឬខ្លាដំបង បានបាត់វត្តមានពីក្នុងព្រៃធម្មជាតិនៃប្រទេសកម្ពុជានៅឆ្នាំ២០០៧។ ជាកិច្ចខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សសត្វខ្លាធំ និងសត្វដែលជាចំណីរបស់ខ្លាធំ តាមរយៈការនាំសត្វខ្លាធំមកក្នុងព្រៃធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិប្រទេសកម្ពុជាឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះប្រទេសកម្ពុជា និងឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា៕