សម្ដេចតេជោ សង្ឃឹមថា កីឡាករបារាំងនឹងលើកពាន World Cup

ភ្នំពេញ ៖ ខណៈកំពុងស្ថិតនៅបារាំង ដើម្បីជួបលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបង្ហាញ ក្តីសង្ឃឹម និងជូនពរឲ្យបារាំងលើកពានបាល់ទាត់ ពិភពលោក (World Cup) នាឆ្នាំ២០២២នេះ។

ក្នុងសន្និសីទកាសែតរួមគ្នារវាងសម្តេចតេជោ និងលោក ម៉ាក្រុង នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្ដេចបានអបអរសាទរដល់ក្រុមបាល់ទាត់បារាំង បានចូលមក ដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំសូមកោតសរសើរ និងអបអរសាទរដែលមកដល់ពេលនេះ បារាំងបានចូលមក ដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយសង្ឃឹមថា បារាំងនឹងលើពាន World Cup ឆ្នាំ២០២២នេះ។ សូមជូនពរបារាំងជោគជ័យ»។

សូមរំលឹកថា ការប្រកួតបាល់ទាត់ពិភពលោក World Cup 2022 នៅកាតា គិតមកដល់ពេលនេះ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ខណៈយប់នេះ បារាំងនឹងត្រូវប្រកួតជាមួយក្រុមបាល់ទាត់របស់ម៉ារ៉ុក៕ ដោយ៖ រិន ចំរើន